រដ្ឋាភិបាលថ្មីរបស់កម្ពុជាយកចិត្តទុកដាក់ការកសាងទំនាក់ទំនងយុទ្ធសាស្ត្រ មិត្តភាព សាមគ្គីភាពយូរអង្វែងជាមួយវៀតណាម

(VOVWORLD) - បន្ទាប់ពីការដែលគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ប្រកាស លទ្ធផលជាផ្លូវការ ការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នោះ អ្នកយកព័ត៌មាននៃ វិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា បានធ្វើបទសម្ភាសន៍ជាមួយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP)។
រដ្ឋាភិបាលថ្មីរបស់កម្ពុជាយកចិត្តទុកដាក់ការកសាងទំនាក់ទំនងយុទ្ធសាស្ត្រ មិត្តភាព សាមគ្គីភាពយូរអង្វែងជាមួយវៀតណាម  - ảnh 1ឯកឧត្តម សុខ ឥសានឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា (រូបថត៖ VOV) 

អញ្ជើញវាយតម្លៃអំពីលទ្ធផលនៃការបោះឆ្នោតលើកនេះ លោកសុខ ឥសាន បានអះអាងថា ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយជោគ ជ័យ ប្រជាធិបតេយ្យ យុត្តិធម៌ និងមានចំនួនប្រជាជនចូលរួមការបោះ ឆ្នោតច្រើនបំផុត ស្រូបយក៨៣%នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត។ ប្រ ការនេះបានបង្ហាញនូវទស្សនៈនិងឆន្ទៈរបស់ប្រជាជនកម្ពុជាចំពោះជោគ វាសនារបស់ប្រទេសជាតិ។  ធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនង វៀត ណាម-កម្ពុជា លោក សុខ ឥសានបានអះអាងថា៖ “ទំនាក់ទំនងកម្ពុជា វៀតណាមជាទំនាក់ទំនងជាប្រពៃណីយូរលង់មកហើយ។ ទោះបីឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់យ៉ាងណាក៏ដោយ ហើយជាពិសេសទាំងពួកប្រឆាំងកំពុងតែឆ្កឹះចំណុចអវិជ្ជមានមួយចំនួន មកធ្វើជាលក្ខណៈចង្អៀតចង្អល់ជាតិនិយមក្នុង សតិអារម្មណ៍របស់ពួកគេគឺមិនអាចសម្រេចបាននូវលទ្ធផលតាមការចង់បានរបស់គេ ក្នុងការបំបែកបំបាក់ចំណងសាមគ្គីរវាងកម្ពុជាវៀតណាមបានទេ។

ចំពោះជំហររបស់គណៈបក្សប្រជាជនកម្ពុជាគឺយកបទពិសោធន៍ដ៏ជូរចត់ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រ ដែលបន្សល់ទុកមក ធ្វើជាបទពិសោធន៍ឲ្យយើងជៀស វាងហើយដើម្បីកសាងប្រវត្តិសាស្ត្រដំណាក់កាលជំនាន់ក្រោយនិងទៅអនាគតនោះ ឲ្យទៅជាប្រវត្តិសាស្ត្រដែលមានលក្ខណៈអំណោយផលដល់ប្រជាជាតិនៃប្រទេសទាំងពីរ ប្រជាជនទាំងពីរ។ ចំណងទាក់ទងមិត្តភាព សាមគ្គីភាពរវាងកម្ពុជាវៀតណាមជាចំណងសាមគ្គីភាពមិត្ត ភាព ជាយុទ្ធសាស្ត្រ ជាលក្ខណៈបងប្អូនជាប្រពៃណីយូរលង់ ហើយជាលក្ខណៈដែលប្រ ទេសភូមិផងរបងជាមួយ ដែលមានការជឿទុកចិត្តគ្នា ដែលមានការឆ្លងកាត់ដំណាក់កាលពិបាកជាមួយគ្នាតស៊ូជាមួយគ្នា ហើយ យើងទទួលជ័យជំនះរួមគ្នា ដើម្បីបុព្វហេតុនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាប្រែក្លាយប្រជាជាតិទាំងពីរជាប់គ្នាដូចបបូរមាត់និងធ្មេញដែលយើងមិនអាចខ្វះណាមួយបានទេ។ ហើយជំហររបស់គណៈបក្សប្រជាជននេះគឺនៅ តែពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យថិតថេរជាអមតៈហ្មឺនឆ្នាំតទៅមុខទៀត នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ