រដ្ឋាភិបាលថ្មីរបស់លីប៊ីចាប់ផ្តើមធ្វើសកម្មភាព
|
រដ្ឋាភិបាលថ្មីរបស់លីប៊ីចាប់ផ្តើមធ្វើសកម្មភាព (Image: Vietnam+) |
(VOVworld) – នាយប់ថ្ងៃទី ២ មិថុនា រដ្ឋាភិបាលថ្មីរបស់លីប៊ីដឹកនាំដោយ
លោក Ahmed Miitiq បានចាប់ផ្តើមធ្វើសកម្មភាពនៅរដ្ឋធានី Tripoli ដោយមិន
អើពើដល់ ការដែល អតីតនាយករដ្ឋមន្ត្រីលីប៊ី លោក Abdullah Thinni បដិសេធ
ផ្ទេប្រគល់សិទ្ធិ អំណាច។ ថ្លែងមតិនៅសន្និសីទកាសែតមួយបន្ទាប់ពីសម័យ
ប្រជុំដំបូងនៅទីស្នាក់ការ រដ្ឋអំណាច នាយករដ្ឋមន្ត្រីថ្មីរបស់លីប៊ី លោក Miitiq
បានឲ្យដឹងថា៖ រដ្ឋាភិបាលរបស់លោកអាចធ្វើសកម្មភាពបន្ទាប់ពីដណ្តើមបាន
ការត្រួតពិនិត្យអាគាររបស់រដ្ឋាភិបាល ឡើងវិញដោយមានការជួយឧបត្ថម្ភ
របស់កំលាំងប៉ូលីស។ នាបច្ចុប្បន្ននៅលីប៊ី ក្រៅពី នាយករដ្ឋមន្ត្រី Miitiq និង
អតីតនាយករដ្ឋមន្ត្រី Abdullah Thinni ដែលបដិសេធលាលែងពីដំណែងនៅ
មានលោក Ali Zeidan ដែលត្រូវបានរដ្ឋសភាទម្លាក់ពីដំណែងនា ខែមិនា
កន្លងមក ប៉ុន្តែ លោក Zeidan នៅអះអាងខ្លួនគឺជានាយករដ្ឋមន្ត្រីស្របច្បាប់៕