រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែលបានស្បថចូលកាន់តំណែង

(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា រដ្ឋាភិបាលចម្រុះរបស់អ៊ីស្រាអែល រវាងគណៈបក្ស Likud របស់នាយករដ្ឋមន្រ្តី Benjamin Netanyahu និងគណបក្សបៃតង - ស របស់ លោក Benny Gantz បានស្បថចូលកាន់តំណែង។ 

កាយវិការនេះបានបញ្ចប់ថា ភាពជាប់គាំងនយោបាយអស់រយៈពេលជាងមួយឆ្នាំត្រូវបានបញ្ឈប់ ក្នុងបរិបទដែលលោក Benjamin Netanyahu កំពុងប្រឈមនឹងការកាត់ទោសពីបទពុករលួយ។

យោងតាមកិច្ចព្រមព្រៀងបែងចែកអំណាច លោក Benjamin Netanyahu នឹងបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តីក្នុងរយៈពេល ១៨ ខែ មុនពេលផ្ទេរអំណាចទៅឲ្យលោក Benny Gantz។ សម្រាប់លោក Benny Gantz វិញ នឹងធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងអំឡុងដែលលោក Benjamin Netanyahu កាន់ដំណែងនាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ ក្នុងរយៈពេល ៦ ខែដំបូង រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែល នឹងមានរដ្ឋមន្ត្រីចំនួន ៣២ រូប ដោយបែងចែកស្មើគ្នារវាងប្លុកទាំងពីរពោលគឺ របស់លោក Benjamin Netanyahu និងលោក Benny Gantz ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ