រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ីបង្ហាញមុខជាផ្លូវការ

រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ីបង្ហាញមុខជាផ្លូវការ - ảnh 1
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីថ្មី (រូបថត៖TTXVN)


(VOVworld) - រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ី នាថ្ងៃទី២៧តុលា បានបង្ហាញមុខជាផ្លូវ
ការ ក្នុងពិធីធ្វើសច្ចាប្រនិធានចូលទទួលដំណែងរបស់បណ្ដារដ្ឋមន្រ្តីចំពោះមុខប្រធា
នាធិបតីលោក Joko Widodo នៅរដ្ឋធានីហ្សាការតា។រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេស៊ី
នៅរក្សាបរិមាណរដ្ឋមន្រ្តីសរុបគឺ៣៤នាក់ ប៉ុន្តែបង្កើនបរិមាណរដ្ឋមន្រ្តីសម្របសម្រួល
ពី៣នាក់ឡើង៤នាក់ ដោយការបង្កើតថែមទៀតក្រសួងនាវាចរណ៍បរិមាណរដ្ឋមន្រ្តី
ជានារីក៏បានបង្កើនពី៣នាក់ឡើង៨នាក់។លោក Joko Widodo បានសង្កត់ធ្ងន់ថា
គណៈរដ្ឋមន្រ្តីថ្មី ត្រូវបានជ្រើសតាំងដោយឈរលើមូលដ្ឋានសមត្ថភាពគ្រប់គ្រងនិង
បញ្ជាណែនាំ ចរិយាសម្បតិ្តសិលធម៌និងភាពស្មោះត្រង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ