រដ្ឋាភិបាលថៃសន្យាអត់ធ្មត់ក្នុងការទប់ទល់នឹងរលកបាតុកម្ម
|
ដ្ឋាភិបាលនៃប្រទេសនេះបានសន្យាអត់ធ្មត់ ជាអតិបរិមាក្នុងការទប់ទល់នឹងរលកបាតុកម្ម
ដែលកំពុងរីករាយដាលក្នុងទូទាំងប្រទេសថៃ។ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Sek
Wannamethee បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះបានសន្យាអត់ធ្មត់ ជា
អតិបរិមាក្នុងការទប់ទល់នឹងរលកបាតុកម្មដែលកំពុងរីករាយដាលក្នុងទូទាំង
ប្រទេសថៃ។ ក្រៅពីនោះ រដ្ឋាភិបាលថៃត្រៀមខ្លួនជាស្រេចផ្តល់ជំនួយចាំបាច់
សំរាប់បណ្ដាស្ថាប័នរបស់រដ្ឋដែលត្រូវបានផ្អាក់សកម្មភាពដោយការធ្វើបាតុកម្ម
ព្រមទាំង ដាស់តឿនបណ្ដាស្ថាប័ន្ធនេះបន្តបំពេញភារកិច្ចរបស់ខ្លួន ផងដែរ។
ក្នុងពេលនោះ ប្រធានគណៈបក្សប្រជាធិបតេយ្យនៅថៃ លោក Abhisit Vejjajiva
បានប្រកាស នាយប់ថ្ងៃដ៏ដែលថា៖ គណៈបក្សនេះនឹងបន្តខំប្រឹងប្រែងផ្តួលរលំ
របប Thaksin រួមជាមួយការគាំទ្ររបស់អ្នកបាតុករ។ គណៈបក្សនេះបានប្រកាស
មិនទទួលស្គាល់រដ្ឋាភិបាលនាបច្ចុប្បន្នរបស់ថៃហើយយុទ្ធនាការផ្តួលរលំរដ្ឋ
អំណាចនឹងចាប់ផ្តើម នាថ្ងៃទី ២៩ វិច្ឆិកា។ សហគមន៍អន្តរជាតិក្នុងនោះមាន
អ.ស.ប. និងមហាអំណាចនានា ដូចជា ចិន អាមេរិក អង់គ្លេស ជាដើម បាន
សម្តែងការព្រួយបារម្ហចំពោះស្ថានភាពនយោបាយនៅថៃ ហើយអំពាវនាវឲ្យ ភាគីនានាអត់ធ្មត់និងដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី៕