រដ្ឋាភិបាលទួរគីបង្កើតគណៈកម្មាធិការសម្របស្រួលស្ថានភាពប្រកាសអាសន្ត
|
រដ្ឋាភិបាលទួរគីបង្កើតគណៈកម្មាធិការសម្របស្រួលស្ថានភាពប្រកាសអាសន្ត (VNA) |
(VOVworld) – នាថ្ងៃទី ២៤ កក្កដា ទីភ្នាក់ងារសារព័ត៌មានទួរគី Anadolu បានផ្សាយ
ព័ត៌មានថា៖ រដ្ឋាភិបាលទួរគីបានបង្កើតគណៈកម្មាធិការសម្របសម្រួលស្ថានភាព
ប្រកាសអាសន្នដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Binali Yildirim។ គណៈកម្មាធិការ
នេះរួមមានតំណាងពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការងារនិងសន្តិសុខ
សង្គម ក្រសួងការបរទេស ក្រសួងការពារជាតិនិងក្រសួងអប់រំជាតិ។ មុននោះមួយថ្ងៃ
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានចុះហត្ថលេខាលើក្រិត្យ
ដែលអនុញ្ញាតពន្យាពេលចាប់ឃុំខ្លួនជាបណ្តោះអាសន្នដោយគ្មានការចោទប្រកាន់
បណ្ដាជនសង្ស័យក្នុងការធ្វើរដ្ឋប្រហារ ពី ១៥ ថ្ងៃដល់ ៣០ ថ្ងៃ ព្រមទាំង បិទទ្វាររាល់
មូលដ្ឋានពាន់ព័ន្ធដល់រឿងហេតុនេះ។ មុននោះ ប្រធានាធិបតី Recep Tayyip Erdogan
បានចោទប្រកាន់បុព្ធជិក Fethullah Gulen ដែលកំពុងរស់នៅអាមេរិកឈរនៅខាង
ក្រោយការធ្វើរដ្ឋប្រហារនេះ ហើយប្រកាសថា៖ នេះនឹងជាកំហុសធំមួយប្រ សិនបើ
អាមេរិកមិនអនុញ្ញាតធ្វើបត្យាប័នទៅកាន់ទួរគី៕