រដ្ឋាភិបាលនឹងដោះស្រាយចំណុចកកស្ទះដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ
(VOVWORLD) - នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីមួយចំនួននៅចុងសម័យប្រជុំពិភាក្សានៅព្រឹកថ្ងៃទី១ មិថុនា នៅវិមានរដ្ឋសភា អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ថវិការដ្ឋក្នុងឆ្នាំមុន និងប៉ុន្មានខែដើមឆ្នាំនេះ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាល ទី១៥។
ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong បកស្រាយបំភ្លឺបញ្ហាមួយចំនួននៅចំពោះមុខរដ្ឋសភា។ (រូបថត៖ VNA) |
ថ្លែងមតិនៅសាលប្រជុំ ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong បានឲ្យដឹងថា ក្នុងការគ្រប់គ្រងអត្រាការប្រាក់ និងឥណទាន ស្ថានភាពនៅចុងឆ្នាំមុន មានការវិវឌ្ឍន៍ថ្មីៗជាច្រើន ស្មុគស្មាញ មិនអាចទាយទុកជាមុនបាន ដែលបង្កឡើង ការលំបាក និងបញ្ហាប្រឈមជាច្រើន។ ធនាគាររដ្ឋបានខិតខំរក្សាយ៉ាងខ្ជាប់ខ្ជួននូវស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច រូបិយវត្ថុ តាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ និងស្ថានភាព ដើម្បីសម្រេចលើភារកិច្ចសំខាន់ៗ ក្នុងពេលវេលានីមួយៗ ដើម្បីឆ្លើយតបដោយភាពបត់ បែន។ នៅចំពោះមុខការប្រែប្រួលរបស់ធនាគារអាមេរិកនាពេលកន្លងមកនេះ លោកស្រីទេសាភិបាលធនាគាររដ្ឋបានចាត់ទុកថា៖ “ផ្តល់អាទិភាពដល់ការធានាសុវត្ថិភាពប្រតិបត្តិការនៃប្រព័ន្ធធនាគារ ធនាគាររដ្ឋ និងរដ្ឋាភិបាល គឺជាជម្រើសដ៏ត្រឹមត្រូវ។ ដំណោះស្រាយ កម្រិត និងពេលវេលានៃ គោលនយោបាយត្រូវបានធនាគាររដ្ឋពិចារណាយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តោតលើ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុវត្ថិភាពប្រព័ន្ធ បង្កើតបរិយាកាសអាជីវកម្មអំណោយ ផលសម្រាប់សហគ្រាស និងប្រជាជន”។
ថ្លែងមតិអំពីការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណនៃការលំបាក របស់ខឿនសេដ្ឋកិច្ចចាប់តាំងពីចុងឆ្នាំមុនរួចហើយ។ ដូច្នេះកំណើនក្នុងប៉ុន្មានខែដើម ឆ្នាំនេះទទួលបានលទ្ធផលវិជ្ជមាន៕