រដ្ឋាភិបាលនឹងបន្តការស្ថាបនា រួមដំណើជាមួយសហគ្រាស

(VOVWORLD) -នាថ្ងៃទី១៣តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមជ្ឈឹម នៃសម្ព័ន្ធសមាគមសហគ្រាសវៀត ណាមនិងសហគ្រិនឆ្នើមមួយចំនួន។ 
រដ្ឋាភិបាលនឹងបន្តការស្ថាបនា រួមដំណើជាមួយសហគ្រាស - ảnh 1 រដ្ឋាភិបាលនឹងបន្តការស្ថាបនា រួមដំណើជាមួយសហគ្រាស

នៅក្នុងជំនួប នេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទិវាអាជីវករវៀតណាម ថ្ងៃទី១៣ តុលា ជាពិធីបុណ្យរបស់សហគ្រិននិងប្រជា ជនទូទាំងប្រទេស។ លោកបានលើក ច្បាស់ថា រដ្ឋាភិបាលនៅស្វិតស្វាញជាមួយនឹងទិសដៅស្ថាបនា អភិវឌ្ឍន៍និងរួមដំណើរ ជាមួយសហគ្រាស ដើម្បីសហគ្រាសទាំងអស់ អាចរួមជាមួយប្រជាជនទូទាំងប្រទេស ខិតខំប្រឹងប្រែងសម្រេចទាំងស្រុងរាល់គោលដៅសេដ្ឋកិច្ចសង្គមសម្រាប់អាណត្តិ ២០១៦-២០២១។ លោកនាយករដ្ឋមន្ត្រីបានសូមឲ្យសហគ្រាសជម្រុញខ្លាំងការប្រើ ប្រាស់វិទ្យាសាស្ត្រនិងបច្ចេកទេសជឿនលឿន យកចិត្តទុកដាក់ការអភិវឌ្ឍន៍ប្រភពធន ធានមនុស្សមានគុណភាពខ្ពស់។ ទន្ទឹមជាមួយគ្នានោះ គឺត្រូវលើកកំពស់សមត្ថភាព គ្រប់គ្រង មានទស្សនវិស័យយុទ្ធសាស្ត្រជាមួយនឹងការបោះជំហានជាក់ស្តែង។ ជា ពិសេស សហគ្រិនគប្បីបន្តជម្រុញការងារសង្គម ផ្តោតការយកចិត្តទុកដាក់និងចែក រំលែកនូវការជួយឧបត្ថម្ភជនក្រីក្រនិងជនមានស្ថានភាពលំបាកឲ្យបានច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ