រដ្ឋាភិបាលនិងភាគីប្រឆាំងនៅអ៊ុយក្រែនបន្តការផ្លាស់ប្តូរឈ្លើយសឹក

រដ្ឋាភិបាលនិងភាគីប្រឆាំងនៅអ៊ុយក្រែនបន្តការផ្លាស់ប្តូរឈ្លើយសឹក - ảnh 1
ទាហានអ៊ុយក្រែនត្រូវចាប់ឃុំខ្លួននៅ Donetsk (រូបថតៈ RIA)

(VOVworld)-កងទ័ពរដ្ឋាភិបាលអ៊ុយក្រែននិងភាគីប្រឆាំងនៅភាគខាងកើត នាថ្ងៃ ទី២០កញ្ញា បានដំណើការផ្លាស់ប្តូរឈ្លើយសឹកចំនួន៣៨នាក់ នៅជាយទីក្រុង​ Donetsk ក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការអន្តរជាតិ។ ប្រធានក្រុមចរចារ នៃរដ្ឋាភិបាកអ៊ុយក្រែនលោក Yuriy Tandit ក៏បានសម្តែងនូវការពេញចិត្ត ចំពោះ ការផ្លាស់ប្តូរឈ្លើយសឹកតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលទទួលបាននៅទីក្រុង Minsk របស់ប៉េឡារុសមុននេះ។ តាមលោក​Tandit ថា រដ្ឋាភិបាលនិងភាគីប្រឆាំង គប្បបង្កើនរាល់កាយវិការពោរពេញដោយសុឆន្ទះដូច្នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ