រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែកក្កដា
(VOVworld)-នាថ្ងៃទី៣១កក្កដា នៅទីក្រុងហាណូយ រដ្ឋាភិបាលបានបើកកិច្ចប្រជុំ
ប្រចាំខែកក្កដា សំដៅវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមនៃខែកក្កដា និងតាំងពី
ដើមឆ្នាំមក ព្រមទាំងពិភាគ្សា និងឯកភាព រាល់វិធានការបញ្ជាណែនាំ សំដៅ សម្រេចបានខ្ពស់បំផុតគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VPCP) |
ថ្លែងមតិសន្និដ្ឋានសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
លើកច្បាស់ថា រដ្ឋាភិបាលនៅបន្តការបញ្ជាណែនាំ ហើយមានលទ្ធភាពសម្រេច
បាន គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។ ដោយឈរលើ
ស្មារតីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរឲ្យ ក្រសួង ស្ថាប័ន
នានា បន្តការបញ្ជាណែនាំ និងអនុវត្តដោយព្រមៗគ្នា រាល់ ដំណោះស្រាយ
ភារកិច្ច ដើម្បីសម្រេចខ្ពស់បំផុតគោលដៅដែលបានដាក់ចេញ។
លោក Nguyen Tan Dung ក៏បានយល់ព្រមជាមួយសំណើររបស់រដ្ឋមន្ត្រីក្រ សួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម Cao Duc Phat ថា នឹងដំណើរការ អនុវត្តការពិនិត្យទូទៅផ្ទៃដីព្រៃ ដើម្បីគិតគូពង្រីកផ្ទៃព្រៃសេដ្ឋកិច្ច សំដៅឆ្លើយ
តប នឹងបរិស្ថានបៃតងផងនិងបង្កើនចំណូលសម្រាប់ប្រជាជនផង៕