រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ២០១៧
|
រដ្ឋាភិបាលបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ២០១៧ |
(VOVworld)-នាព្រឹកថ្ងៃទី៣កុម្ភៈ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករា ឆ្នាំ២០១៧។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Xuan Phuc បានវាយតម្លៃ ថា ក្រោយ
រយៈពេល៩ខែធ្វើសកម្មភាព រដ្ឋាភិបាលអាណត្តិថ្មីទទួលបានការជឿទុក ចិត្តពីប្រជា
ជនជាជំហានៗហើយប្រព័ន្ធនយោបាយនិងរដ្ឋាភិបាលប្តេជ្ញាចិត្តមិនធ្វើ ឲ្យបាត់បង់
ទំនុកទុកចិត្តសោះឡើយ។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖
“នៅក្នុងកិច្ចប្រជុំដើមឆ្នាំនេះ យើងត្រូវបញ្ជាក់ជាថ្មីម្តងទៀតថា យើងមិនធ្វើឲ្យ
បាត់បង់នូវទំនុកទុកចិត្តចំពោះមុខប្រជាជន បក្សនិងប្រព័ន្ធនយោបាយទាំងមូល
ឡើយ។ ប្រ ការដំបូងគឺយើងត្រូវធ្វើឲ្យទំនុកទុកចិត្តនោះរីកសាយភាយតាមរយៈ
សកម្មភាពជាក់ ស្តែង។នោះគឺបង្កើនការគ្រប់គ្រប់សេដ្ឋកិច្ចសង្គមកិច្ច អនុវត្តល្អរាល់
ភារកិច្ចការពារជាតិ សន្តិសុខនិងកិច្ចការបរទេសរបស់ប្រទេសជាតិ។ជាពិសេស
អនុវត្តល្អរាល់គោលដៅ ភារកិច្ចរបស់គណៈកម្មាធិការមជ្ឈឹម របស់រដ្ឋសភា និង
បណ្តាសេចក្តីសម្រេចចិត្តស្តី ពីផែនការសេដ្ឋកិច្ចសង្គមឆ្នាំ២០១៧ផងដែរ”៕