រដ្ឋាភិបាលបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូ ឆ្នាំ​២០២៣

(VOVWORLD) - ការងារកសាង សុក្រិតស្ថាប័នមានការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន ជំនាញវិជ្ជាជីវៈកាន់តែកើនឡើង ធានាបាននូវវឌ្ឍនភាព និងគុណភាព។
រដ្ឋាភិបាលបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូ ឆ្នាំ​២០២៣ - ảnh 1រដ្ឋាភិបាលបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូ ឆ្នាំ២០២៣ (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី ២៦ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល រដ្ឋាភិបាលបានបើកកិច្ចប្រជុំឯកទេសស្ដីពីការកសាងច្បាប់ខែធ្នូឆ្នាំ ២០២៣។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានសង្កត់ធ្ងន់ថា៖ ការងារកសាង និងសុក្រិតស្ថាប័ន និងច្បាប់គឺជាជំហានលោតផ្លោះយុទ្ធសាស្ត្រ ហើយជាអាទិភាពដែលត្រូវបានរដ្ឋាភិបាលផ្តោតសំខាន់វិនិយោគ ដឹកនាំ និងរៀបចំអនុវត្តន៍។

ក្នុងឆ្នាំកន្លងទៅ រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំឯកទេសចំនួន ១០ ស្ដីពីការកសាងច្បាប់ ចំនួនកិច្ចប្រជុំឯកទេស គម្រោង និងខ្លឹមសារពាក់ព័ន្ធនានាត្រូវបានពិចារណា និងអនុម័តច្រើនបំផុតក្នុងសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការងារស្ថាប័ននារយៈពេលកន្លងទៅ។ ដូច្នេះហើយ ការងារកសាង សុក្រិតស្ថាប័នមានការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន ជំនាញវិជ្ជាជីវៈកាន់តែកើនឡើង ធានាបាននូវវឌ្ឍនភាព និងគុណភាព។

ក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សា ពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារចំនួន ៩ ដូចជា៖ សំណើកសាងច្បាប់ និងគម្រោងច្បាប់ចំនួន ២ គឺច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ ; ច្បាប់ស្តីពីការធ្វើបត្យាប័ន; ច្បាប់ស្តីពីការផ្ទេរជនជាប់ពន្ធនាគារ; ច្បាប់ស្តីពីការចូលរួម កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; បទបញ្ជាស្ដីពីការគ្រប់គ្រង និងការពារតំបន់កេរ្កិ៍ដំណែលវិមានតម្កល់សពលោកប្រធានប្រធានហូជីមិញ; ច្បាប់ស្តីពីការគ្រប់គ្រងការអភិវឌ្ឍន៍ទីក្រុង; ច្បាប់ស្តីពីជំនួយផ្លូវច្បាប់ស្ដីពីរដ្ឋប្បវេណី; គម្រោងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម); គម្រោងច្បាប់ភូមិបាល (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ