រដ្ឋាភិបាលប៉ាគីស្ថាននិង Taliban បានតភ្ជាប់ឡើងវិញការចរចារសន្តិភាព

រដ្ឋាភិបាលប៉ាគីស្ថាននិង Taliban បានតភ្ជាប់ឡើងវិញការចរចារសន្តិភាព - ảnh 1
ដំណាងក្រុមចរចាររបស់ក្រុមឧទ្ទាម Taliban​ (vietnamplus.vn)

        Vovworld-នាថ្ងៃទី៥មិនា អ្នកចរចាររបស់រដ្ឋាភិបាលប៉ាគីស្ថាននិងក្រុម​ឧទ្ទាម
Taliban បានចាប់ផ្ដើមការចរចារសន្តិភាពឡើងវិញ ទន្ទឹមនឹងនោះប្រកាសថា​ត្រៀម
ជាស្រេចឆ្ពោះទៅដំណាក់កាលទី២ ដោយមានចរិតលក្ខណៈសំរេចកំណត់ដោយ
មិនអើពើ​ដល់ការវាយប្រហាររបស់ពួកឧទ្ទាមមុននោះធ្វើឲ្យទាហានចំនួន៦នាក់
ត្រូវស្លាប់។ ការចរចារបានប្រព្រឹត្តទៅនៅ Akora Khattak ឆ្ងាយពីទីក្រុង Peshawar ៥០គីឡូម៉ែត្រប៉ែកខាងកើត។ ឆ្លើយសំនួរជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន ដំណាង​រដ្ឋាភិបាលប៉ាគីស្ថានលោក Irfan Siddqui បានឲ្យដឹងថា ភាគីទាំងពីរទទួលបានការ
វិវឌ្ឍន៍ដូចបំណងនិងកំពុងដំណើរការដំណាក់កាលទី២នៃការសន្ទនា។ តាម​លោក
Siddiqui ថា ដំណាក់កាលទី២នឹងមានចរិតលក្ខណៈសំរេចកំណត់ហើយភាគី​ទាំងពីរ
ត្រូវនាំចេញការសំរេចចិត្តសំខាន់និងមានឥទ្ធពលស៊ីជម្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ