រដ្ឋាភិបាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធនាគារ Hana ធ្វើការវិនិយោគរយៈពេលវែងនៅវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានទទួលជួបលោក Park Sung Ho អគ្គនាយកធនាគារ Hana ដែលជាធនាគារឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលជាដៃគូយុទ្ធសាស្ត្ររបស់ធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV)។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានទទួលជួបជាមួយលោក Park Sung Ho អគ្គនាយកធនាគារ Hana កូរ៉េខាងត្បូង។ (រូបថត៖ VGP/Quang Thuong) |
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា ក្នុងរយៈពេលកន្លងមក កូរ៉េខាងត្បូងបន្តជាដៃគូឈានមុខ និងសំខាន់របស់វៀតណាមលើវិស័យជាច្រើន ដូច្នេះ វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េខាងត្បូងឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយ ហើយជាក់ស្តែងវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ...។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ធុរកិច្ចកូរ៉េខាងត្បូងនិយាយរួម និងសម្ព័ន្ធក្រុមហ៊ុន Hana ធនាគារ Hana និយាយដោយឡែក ឲ្យត្រូវនឹងនរចិត្ត បន្តការវិនិយោគនិងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។ ហើយសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុន Hana នឹងបន្តពង្រីកទំហំវិនិយោគរបស់ខ្លួនក្នុងប្រទេសវៀតណាម មិនត្រឹមតែផ្តោតលើវិស័យធនាគារប៉ុណ្ណោះទេ ថែមទាំងពង្រីកលើវិស័យផ្សេងៗទៀតផងដែរ។
ដោយអះអាងថា ធនាគារ Hana បានវិនិយោគដោយជោគជ័យក្នុង BIDV អគ្គនាយក Park Sung Ho បាននិយាយថា នាពេលថ្មីៗនេះ ធនាគារ Hana បានរួមចំណែកចំនួន ៤០ ពាន់លានដុង រួមជាមួយ BIDV ដើម្បីអនុវត្តកម្មវិធីសន្តិសុខសង្គម។ លោកក៏បានសម្តែងនូវបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងរវាង BIDV និង Hana មិនត្រឹមតែជាទំនាក់ទំនងរវាងវិនិយោគិនទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងយុទ្ធសាស្ត្រ ក្លាយជាគំរូក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់វៀតណាមជាមួយកូរ៉េខាងត្បូង រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ៕