រដ្ឋាភិបាលបញ្ជាណែនាំម្ចាស់ការថែមទៀតក្នុងការព្យាករណ៍និងទប់ទល់ជាមួយគ្រោះធម្មជាតិ

រដ្ឋាភិបាលបញ្ជាណែនាំម្ចាស់ការថែមទៀតក្នុងការព្យាករណ៍និងទប់ទល់ជាមួយគ្រោះធម្មជាតិ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Trinh Dinh Dung អញ្ជើញចូលរួមក្នុងសន្និសីទដកពិសោធន៍ក្នុងការទប់ទល់និង ជំនះពុះពារនូវផលវិបាកដោយខ្យល់ព្យុះ Minirae និងNida

(VOVworld)-នារសៀលថ្ងៃទី៨សីហានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា
 ណែនាំមជ្ឈឹមទទួលបន្ទុកការងារទប់ទល់ជាមួយគ្រោះធម្មជាតិនិងគណៈកម្មាធិ
ការស្វែងរកសង្គ្រោះជាតិបានរៀបចំសន្និសីទដកពិសោធន៍ក្នុងការទប់ទល់និង
 ជំនះពុះពារនូវផលវិបាកដោយខ្យល់ព្យុះ Minirae និងNida ដែលទើបនឹងកើត
មានឡើងនាពេលថ្មីៗនេះ។ ខ្យល់ព្យុះទាំងពីរនេះបណ្តាលឲ្យមនុស្សចំនួន២០
នាក់ត្រូវស្លាប់និងបាត់ខ្លួន ហើយការខូចខាតអំពីសេដ្ឋកិច្ចគឺចំនួន៧ពាន់ពាន់
លានដុង។
        អញ្ជើញផ្តល់អនុសាសន៍នៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ក្រសួងស្ថាប័ននានាត្រូវប្រ
មូលផ្តុំជំនះពុះពារនូវផលវិបាកដោយព្យុះបណ្តាលមក ស្វែងរកជនបាត់ខ្លួន
បន្ត ទៅសាកសួរសុខទុកក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងស្តារការធ្វើផលិត
កម្មនិង ធានាផ្លូវគមនាគមន៍។​លោក​Trinh Dinh Dung បានសំណូមពរក្រសួង
ធនធាននិង បរិស្ថាន បង្កលក្ខណៈងាយស្រួលសំដៅលើកកំពស់សមត្ថភាព
របស់មជ្ឈមណ្ឌល ព្យាករណ៍ឧតុនិយមជាតិ ក្នុងនោះផ្តោតសំខាន់លើការបំពាក់
គ្រឿងឧបករណ៍ លើកកំពស់គុណភាពជួរកម្មាភិបាល គុណភាពព្យាករណ៍អា
កាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ