រដ្ឋាភិបាលប្រកាសកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) -  រដ្ឋាភិបាលទើបបានចេញផ្សាយសេចក្តីសម្រេចស្តីពីកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តលើកទី ១៣ របស់បក្សកុម្មុយ និស្តវៀតណាម។

រដ្ឋាភិបាលប្រកាសកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្ស 

តាមនោះ ដល់ឆ្នាំ ២០២៥ ដែលជាខួបលើកទី ៥០ នៃការរំដោះ ភាគខាងត្បូងនិងការបង្រួបបង្រួមប្រទេសជាតិឡើងវិញ វៀតណាមនឹងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប ហួសពីកម្រិតប្រាក់ចំណូលមធ្យមទាប; ដល់ឆ្នាំ ២០៣០ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើបប្រាក់ចំណូលមធ្យមខ្ពស់; ដល់ឆ្នាំ ២០៤៥ ដែលជាខួប ១០០៖ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍និងមានប្រាក់ចំណូលខ្ពស់។

ក្នុងដំណើរការអនុវត្តកម្មវិធីសកម្មភាព រដ្ឋាភិបាលតម្រូវឲ្យក្រសួង ស្ថាប័ននិងទីភ្នាក់ងារនៅថ្នាក់មជ្ឈឹមនិងមូលដ្ឋានត្រូវស្វែងយល់ឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ដឹកនាំរបស់បក្សតាមបាវចនា “សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ការច្នៃប្រឌិត - អភិវឌ្ឍន៍” និងទស្សនៈណែនាំស្របតាមសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទី ១៣ ក្នុងនោះផ្តោតការយកចិត្តទុកដាក់ពិសេសចំពោះភារកិច្ចសំខាន់ៗចំនួន ៦ និងចំណុចលោតផ្លោះយុទ្ធសាស្ត្រ ចំនួន ៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ