រដ្ឋាភិបាលប្រកាសផែនការសកម្មភាពរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចដំណាក់កាល ២០២១-២០២៥
(VOVWORLD) - សេចក្តីសម្រេចចិត្តកំណត់គោលដៅបង្កើតរចនាសម្ព័ន្ធសមហេតុផល និងមានប្រសិទ្ធភាពក្នុងឧស្សាហ កម្មនីមួយៗ; អភិវឌ្ឍន៍ផលិតផលជាតិជាច្រើនដោយផ្អែក លើបច្ចេកវិទ្យាថ្មីនិងបច្ចេកវិទ្យាខ្ពស់។
ខ្សែសង្វាក់ផលិតកម្មរថយន្ត (រូបថត៖ Duc Phuong/TTXVN) |
ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តប្រកាសឱ្យប្រើកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសំដៅអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចដំណាក់កាល ២០២១-២០២៥។ សេចក្តីសម្រេចចិត្តកំណត់គោលដៅបង្កើតរចនាសម្ព័ន្ធសមហេតុផល និងមានប្រសិទ្ធ ភាពក្នុងផ្នែក វិស័យនីមួយៗ; អភិវឌ្ឍន៍ផលិតផលជាតិជាច្រើនដោយផ្អែក លើបច្ចេក វិទ្យាថ្មីនិងបច្ចេកវិទ្យាខ្ពស់; បង្កើតចំណុចលោតផ្លោះក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន និងការផ្លាស់ប្តូរយ៉ាងសំខាន់ ជាក់ស្តែងនៅក្នុងគំរូកំណើន ផលិតភាព គុណភាព ប្រសិទ្ធភាព ការប្រកួតប្រជែង ការកែលម្អស្វ័យភាព និងសមត្ថភាពក្នុងការសម្របខ្លួន និងភាពធន់នៃសេដ្ឋកិច្ច។
ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់យ៉ាងច្បាស់នូវភារកិច្ចនិងដំណោះស្រាយសំខាន់ៗ។ តាមនោះ កិច្ចការទីមួយគឺផ្តោតលើការបំពេញគោលដៅនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវការវិនិយោគសាធារណៈ ថវិការដ្ឋ ប្រព័ន្ធស្ថាប័នឥណទាន និងអង្គភាពសាធារណៈមិនមែនអាជីវកម្ម។ ជាមួយគ្នានោះ អភិវឌ្ឍន៍ប្រភេទផ្សេងៗនៃទីផ្សារ ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការបែងចែកធនធាននិងការប្រើប្រាស់ប្រភពធនធាន រួមទាំងអភិវឌ្ឍន៍កម្លាំងសហគ្រាស អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍ជាដើម៕