រដ្ឋាភិបាលបារាំងឈ្នះក្នុងការបោះឆ្នោតទំនុកទុកចិត្តលើកដំបូងនៅសភាជាន់ទាប
(VOVWORLD) - នាថ្ងៃទី៤ កក្កដា កម្មវិធីកាត់បន្ថយពន្ធនិងការចំណាយសាធារណៈ ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដាក់ជូន សភាជាន់ទាប ទទួលបានការគាំទ្ររបស់សមាជិកសភាចំនួន៣៧០រូប ខណៈ ដែលមានសម្លេងប្រឆាំងចំនួន៦៧តែប៉ុណ្ណោះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី៤ កក្កដា កម្មវិធីកាត់បន្ថយពន្ធនិងការចំណាយសាធារណៈ ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដាក់ជូន សភាជាន់ទាប ទទួលបានការគាំទ្ររបស់សមាជិកសភាចំនួន៣៧០រូប ខណៈ ដែលមានសម្លេងប្រឆាំងចំនួន៦៧តែប៉ុណ្ណោះ។ប្រការនេះមានន័យថា រដ្ឋាភិបាល ថ្មីបានឈ្នះក្នុងការបោះឆ្នោតទំនុកទុកចិត្តលើកដំបូងនៅសភាជាន់ទាប។
មុននោះ នាយករដ្ឋមន្រ្តីលោក Edouard Philippe បានដាក់ចេញកម្មវិធីពោរ ពេញទៅដោយក្ដីសង្ឃឹមស្ដីពីការកាត់បន្ថយពន្ធនិងការចំណាយសាធារណៈ សំដៅលើកទឹកចិត្តការវិនិយោគនិងបញ្ចប់ការពឹងផ្អែកទៅលើប្រាក់កម្ចីរបស់ ប្រទេសនេះ៕