រដ្ឋាភិបាលបារំាងលាលែងពីដំណែងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា

រដ្ឋាភិបាលបារំាងលាលែងពីដំណែងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា - ảnh 1
នាយករដ្ឋមន្រ្តីបារំាងJean Marc Ayrault
 (រូបថតៈ Internet)

(VOVworld)-តាមខុទ្ទកាល័យប្រធានាធិបតី Francois Hollande នាថ្ងៃទី១៨មិថុនា
ថា រដ្ឋាភិបាលរបស់គណៈបក្សសង្គមនិយមបារំាងបានលាលែងពីដំណែងជាផ្លូវការ
តាមប្រពៃណី បន្ទាប់ពីការបោះឆ្នោតនីតិបញ្ញត្តិ។ ប្រធានាធិបតី Hollande បន្ទាប់
នោះ បានតែងតាំងលោក Jean Marc Ayrault ធ្វើនាយករដ្ឋមន្រ្តីឡើងវិញ និងប្រ
គល់ឲ្យលោករូបនេះ បង្កើតរដ្ឋាភិបាលថ្មី១។ ជំហានមានចរិតលក្ខណៈបែបបទនេះ
ប្រព្រឹត្តទៅខណៈ ពេលដែលគណៈបក្សសង្គមនិយមដណ្តើមបានជ័យជំនះនៅរដ្ឋ
សភា ដោយមានអសនៈចំនួន៥៧៧ក្នុងការបោះឆ្នោតរដ្ឋសភាបារំាងជុំទី២កាលពី
ថ្ងៃទី១៧មិថុនា ជួយលោក Hollandeងាយជម្រុញការអនុវត្តកម្មវិធីកំណែទម្រង់
តាមទិសដៅនៃគណៈបក្សឆ្វេងនិយមរបស់ខ្លួន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ