រដ្ឋាភិបាលប្រមូលផ្ដុំលើកកំពស់ប្រសិទ្ធភាពការងារតាក់តែងច្បាប់
(VOVWORLD) /  
|
រដ្ឋាភិបាលវៀតណាមបានពិភាគ្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួន
នៃច្បាប់ឪសថ។ (VOV) |
Vovworld-បន្តសម័យប្រជុំរដ្ឋាភិបាលឯកទេសស្ដីពីការតាក់តែងច្បាប់ នាព្រឹក
ថ្ងៃទី២១មិនា រដ្ឋាភិបាលវៀតណាមបានពិភាគ្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឪសថ។
បញ្ហាមួយត្រូវបានសមាជិករដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសនៅសម័យប្រជុំគឺការគ្រប់គ្រងតំលៃថ្នាំ។ ថ្លែងមតិនៅសម័យប្រជុំ នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានលើកច្បាស់ថា៖
“តំលៃថ្នាំត្រូវបានគ្រប់គ្រងយ៉ាងដាច់ខាត គ្មានអ្នកណាផ្សេងពីរដ្ឋាភិបាល ក្រសួងហិរញ្ញវត្ថុនិងក្រសួងសុខាភិបាល។ ធ្វើយ៉ាងម៉េចដើម្បីក្រសួង
សុខាភិបាលកំណត់តំលៃជាក់ស្ដែងនូវតំលៃនាំចូលតំលៃនាំចេញតំលៃលក់។
យើងខ្ញុំយល់ព្រមបង្កើតក្រុមប្រឹក្សាអំពីបញ្ហានេះ។ ក្រសួងសុខាភិបាល ក្រសួងហិរញ្ញវត្ថុនិងក្រសួងទាក់ទិននានាដើម្បីគ្រប់គ្រង។”
ពង្រាងច្បាប់គ្រប់គ្រងប្រើប្រាស់ទុនរដ្ឋវិនិយោគផលិតកម្មអាជីវកម្មនិងពង្រាងច្បាប់អង្គភាពអាជីវកម្មធ្វើវិសោធនកម្មក៏ត្រូវបានសមាជិករដ្ឋាភិបាលស្ដាប់និងពិភាគ្សានាព្រឹកថ្ងៃដ៏ដែល៕
-VOVWORLD