-រដ្ឋាភិបាលផ្ដោតសំខាន់លើការជំរុញខ្លាំងសកម្មភាពស្ដារ និងអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមឡើងវិញ

(VOVWORLD) - រដ្ឋាភិបាលបានស្នើឲ្យក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាជ្រួតជ្រាប និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវរាល់ភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ ដោយមានបាវចនាសម្របខ្លួនប្រកបដោយសុវត្តិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញខ្លាំងសកម្មភាពស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។
-រដ្ឋាភិបាលផ្ដោតសំខាន់លើការជំរុញខ្លាំងសកម្មភាពស្ដារ និងអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមឡើងវិញ - ảnh 1សម័យប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ ២០២១ (រូបថត៖ VNA)

ពន្លឿនការសុក្រិតកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ; សុក្រិតយុទ្ធសាស្ត្រមេស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩; បង្កើនការត្រួតពិនិត្យសម្ភារៈធាតុចូលសម្រាប់ផលិតកម្ម កសិកម្ម; ណែនាំនិងមានដំណោះស្រាយសមស្របសម្រាប់សិស្ស និស្សិត ទៅសាលារៀនឡើងវិញ; ម្ចាស់ការបើកយុទ្ធនាការបង្រាបបទស្មើស គឺជាខ្លឹមសារដ៏សំខាន់ៗនៃសេចក្ដីសម្រេចនៅក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ ២០២១។

រដ្ឋាភិបាលបានស្នើឲ្យក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាជ្រួតជ្រាប និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវរាល់ភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ ដោយមានបាវចនាសម្របខ្លួនប្រកបដោយសុវត្តិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញខ្លាំងសកម្មភាពស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។

ក្នុងនោះ ផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ បន្តតាមដានយ៉ាងដិតដល់អំពីស្ថានការណ៍ និងការវិវឌ្ឍនៃជំងឺរាតត្បាតកូវីដ ១៩ ចាត់វិធានការប្រកបដោយភាពបត់បែនចំពោះកាលៈទេសៈជាក់ស្ដែង ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយផ្សារភ្ជាប់ជាមួយការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញជាជំហានៗ និងអនុវត្តន៍ដោយព្រមៗគ្នា ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវបណ្ដាយន្តការ គោលនយោបាយ ដំណោះស្រាយជួយឧបត្ថម្ភប្រជាជន ពលករ សហគ្រាសសហករណ៍ ដើម្បីរក្សាស្ថិរភាពជីវភាពរស់នៅ និងស្ដារផលិតកម្ម អាជីវកម្មឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ