រដ្ឋាភិបាលផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីការធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០

(VOVWORLD) - នាថ្ងៃទី ២៥ ខែមីនា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្តីពីការធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០។ 

សេចក្តីសម្រេចចិត្តបានផ្តោតសំខាន់លើបញ្ហាសន្តិសុខស្បៀង (រួមទាំងស្បៀងអាហារ) ដែលតែងតែបានបក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេស សំដៅធានាបាននូវសន្តិសុខស្បៀងជាតិទាំងក្នុងពេលបន្ទាន់និងរយៈពេលវែង។

សេចក្តីសម្រេចចិត្តបានដាក់ចេញគោលដៅមួយចំនួន។ ក្នុងនោះ គោលដៅរួមគឺដើម្បីធានាឱ្យបានគ្រប់គ្រាន់នូវស្បៀងអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុកនៅចំពោះគ្រប់កាលៈទេសៈ និងមួយផ្នែកសម្រាប់ការនាំចេញ។ គោលដៅជាក់លាក់គឺធានាការផ្គត់ផ្គង់ស្បៀង; ធានាឱ្យប្រជាជនទទួលបានអាហារ  បំពេញតាមសុវត្ថិភាពចំណីអាហារនិងតម្រូវការអាហារូបត្ថម្ភ។

ឈរលើមូលដ្ឋាននៃគោលបំណងខាងលើ សេចក្តីសម្រេចចិត្តនាំចេញភារកិច្ចនិងដំណោះស្រាយដូចជាជំរុញការអភិវឌ្ឍន៍ រៀបចំរចនាសម្ព័ន្ធផលិតកម្មស្បៀងឡើងវិញ ដោយផ្សារភ្ជាប់ជាមួយទីផ្សារ។ បង្កើនការស្រាវជ្រាវ អនុវត្តនិងផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្មចំណីអាហារ និងបណ្តុះបណ្តាលបង្កើនគុណភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ