រដ្ឋាភិបាលពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន៧។

រដ្ឋាភិបាលពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន៧។ - ảnh 1
រដ្ឋាភិបាលពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន៧។


        VOV-បន្តកម្មវិធីនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែមករាឆ្នាំ២០១៣ នាថ្ងៃទី
​៣០​មករាក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung រដ្ឋាភិបាលវៀតណាមបានពិនិត្យពិភាគ្សាអំពីគំរោងច្បាប់បទបញ្ញាត្តិចំនួន
៧ រួមមានច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់ច្បាប់
ប្រឡង​ប្រណាំងកោតសរសើរ ច្បាប់វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយ
ចំនួនរបស់​ច្បាប់​បង្កានិងជួយសង្គ្រោះអគ្គីភ័យ ច្បាប់វិសោធនកម្មបំពេញបន្ថែម
លើមាត្រាមួយ​ចំនួន​របស់ច្បាប់ពន្ធចំណូលអង្គភាពអាជីវកម្មជាដើម។ ផ្តោតទៅ
លើគំរោងច្បាប់​វិសោធនកម្មបំពេញបន្ថែមលើមាត្រាមួយចំនួនរបស់ច្បាប់ពន្ធ
ចំណូលអង្គភាព​អាជីវកម្ម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា នេះ
ជាច្បាប់មាន​ឥទ្ធិពលដ៏ធំធេងចំពោះសង្គមនិងចំពោះសកម្មភាពទាក់ទាញនិង
ជំរុញវិនិយោគនៅ​​ក្នុងនិងក្រៅប្រទេស ដូច្នេះគំរោងច្បាប់ត្រូវបានដាក់ចេញ
អាទិភាពដើម្បីទាក់​ទាញ​វិនិយោគយ៉ាងខ្លាំងក្លាថែមទៀតពិសេសគឺទាក់ទាញ
វិនិយោគចូលក្នុងបណ្ដា​វិស័យចាំបាច់បំរើឲ្យការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

         “ធ្វើវិសោធនកម្មច្បាប់លើកនេះយើងបានដាក់ចេញសំណូមពរដ៏ធំធេងបំរើ
ឲ្យការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្លាស់ប្តូរូបសណ្ឋានកំណើនតាម​
ទិស​វិនិយោគស៊ីជម្រៅ​ពង្រីកកសិកម្មជនបទ។ ទី២​គឺទាក់ទាញវិនិយោគបរទេស
និង​លើកកំពស់កំលាំងប្រគួតប្រជែងដើម្បីមិនទុកឲ្យថយក្រោយ។”

        ថ្លែងមតិសន្និដ្ឋាននាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរបណ្ដា​ក្រសួង​ផ្នែកទទួលប្រមូលមតិរបស់បណ្ដាសមាជិករដ្ឋាភិបាលឲ្យបានសុក្រិដ្ឋយ៉ាងចាប់រហ័ស​បណ្ដា​គំរោងច្បាប់ដើម្បីដាក់ជូនរដ្ឋសភា៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ