រដ្ឋាភិបាលមីយ៉ាន់ម៉ាជួបចរចារជាមួយក្រុមប្រដាប់អាវុធជាជនជាតិភាគតិច

រដ្ឋាភិបាលមីយ៉ាន់ម៉ាជួបចរចារជាមួយក្រុមប្រដាប់អាវុធជាជនជាតិភាគតិច - ảnh 1
ក្រុមបង្កើតសន្តិភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជាជនជាតិ ភាគតិចាប់ផ្តើមការចរចារសន្តិភាព
(Image: Vietnam+)

(VOVworld) – ក្រុមបង្កើតសន្តិភាពរបស់រដ្ឋាភិបាល មីយ៉ាន់ម៉ា និងតំណាងនៃ ក្រុមប្រដាប់អាវុធជាជនជាតិភាគតិចំនួន ១៥ ក្នុងចំណោមក្រុមប្រដាប់អាវុធ
ចំនួន ១៧ នៅប្រទេសនេះបានចាប់ផ្តើម ការចរចារសន្តិភាពជាលើកដំបូង
ក្នុងរយៈពេល ៦០​ ឆ្នាំកន្លងមក នៅទីក្រុង Myitgyina រដ្ឋ Kachin ភាគខាងជើង
មីយ៉ាន់ម៉ា។ ការចរចារប្រវត្តិសាស្ត្រនេះមាន ការចូលរួមនៃក្រុមប្រដាប់អាវុធ
ជាជនជាតិភាគតិចជាច្រើនបំផុតតាំងពីមុនមកហើយ។ មុននោះ នាថ្ងៃទី ២
 វិច្ឆិកា ថ្នាក់ដឹកនាំនៃក្រុមប្រដាប់អាវុធចំនួន ១៧ បានចុះហត្ថលេខាលើការ
ព្រម ព្រៀងក្របខ័ណ្ឌ ១១ ចំណុច ដែលឆ្ពោះទៅការព្រមព្រៀងឈប់បាញ់
ជាមួយ រដ្ឋាភិបាលក្នុងទូទាំងប្រទេស។ តាមគំរោង ការព្រមព្រៀងនេះនឹង
ត្រូវបាន​ពិភាក្សាក្នុងការចរចារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងរយៈពេល
២ ថ្ងៃ ខាងមុខ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ