រដ្ឋាភិបាលម៉ាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្ដាក្រុមពួកឧទ្ទាម
|
រដ្ឋាភិបាលម៉ាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្ដាក្រុមពួកឧទ្ទាម (Image: VNA) |
(VOVworld) – នាថ្ងៃទី ១ មិនា រដ្ឋាភិបាលម៉ាលីបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀង សន្តិភាពជាមួយក្រុមពួកឧទ្ទាមមួយចំនួននៅភាគខាងជើងប្រទេសនេះ។ ក្រុមអ្នកកណ្ដាលសម្របសម្រួលអន្តរជាតិដឹកនាំដោយប្រទេសអាលហ្សេរីបាន
ឲ្យដឹងថា៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើគឺជាដំណាក់កាល
សំខាន់ក្នុងដំណើការជួបសន្ទនារវាងភាគីនានាសំដៅដោះស្រាយវិបត្តិនៅប្រទេស
នេះ។ ម៉ាលីធ្លាក់ចូល ក្នុងភាពច្របូកច្របល់បន្ទាប់ពីការធ្វើពលប្រហារនាខែមិនា
ឆ្នាំ ២០១២ ដែលធ្វើឲ្យភាគ ខាងកើតប្រទេសនេះក្លាយទៅជាទីតាំងរបស់អង្គការ
ភេវរកម្ម Al Qaeda នៅអាហ្វ្រិកខាងជើង (AQIM) និងកំលាំងឥស្លាមជ្រុលនិយម។ កងទ័ពបារាំងនិងប្រទេសអាហ្វ្រិកមួយចំនួនត្រូវធ្វើអន្តរាគមន៍យោធាពីខែមករាឆ្នាំ
២០១៣៕