|
កន្លែងកើតហេតុការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅយេម៉ែន (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៣ មិថុនា រដ្ឋាភិបាលយេម៉ែនប្រកាសថា ក្រុមឧទ្ទាមនិកាយ
Shiite ត្រូវដកចេញពីតំបន់ដែនដីទាំងអស់ដែលពួកគេទន្ទ្រានកាន់កាប់ចាប់តាំងពី
ឆ្នាំ២០១៤មក ហើយប្រគល់ សិទ្ធិគ្រប់គ្រងស្ថាប័នរដ្ឋសំរាប់រដ្ឋាភិបាលមកវិញ មុន
នឹងឆ្ពោះទៅដំណោះស្រាយនយោបាយមួយ។សេចក្ដីប្រកាសពោលខាងលើត្រូវ
បានគណៈប្រតិភូរដ្ឋាភិបាលយេម៉ែននាំចេញនៅពេលចូលរួមវង់ ចរចារសន្តិភាព
នៅប្រទេស Kuwait តាមការខំប្រឹងប្រែងមួយរបស់អ.ស.បសំដៅ បង្រួញការខ្វែង
គំនិតរវាងភាគីប្រឆាំងនានានៅប្រទេសមជ្ឈឹមបូព៌ានេះ៕