|
ទាហានគាំទ្រប្រធានាធិបតី Mansour Hadi នៅទីក្រុង Marib នាថ្ងៃទី៧ ធ្នូ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១២ ធ្នូ រដ្ឋាភិបាលយេម៉ែននិងក្រុមឧទ្ទាមអ៊ីស្លាម Houthi បាន
ឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលមួយសប្ដាហ៍ចាប់ពីថ្ងៃទី១៤ ធ្នូ
មុននឹងជំនួបចរចារសន្តិភាពដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្ដាហ៍ខាងមុខ នៅ
ស្វីស។នៅសន្និសីទកាសែតនៅរដ្ឋធានី Sanaa ប្រធានក្រុមចរចារសន្តិភាពនៃកម្លាំង
ឧទ្ទាមអ៊ីស្លាម Houthi លោក Mohammed Abdel-Salam បានជូនដំណឹងថា ដោយឈរ
លើអ្វីៗដែលបានព្រមព្រៀង សកម្មភាពបង្ករឿងហេតុនឹងត្រូវបាន បញ្ឈប់ជា
បណ្ដោះអាសន្តនាថ្ងៃទី១៤ ធ្នូ ព្រមទាំងលើកច្បាស់ថា ភាគីទាំងពីរ ឯកភាពលើ
បទឈប់បាញ់ដើម្បីជួយឧបត្ថម្ភមនុស្សធម៌សំរាប់ប្រជាពលរដ្ឋ។តាមគំរោង រដ្ឋា
ភិបាលនៃប្រធានាធិបតីយេម៉ែនលោក Mansour Hadi និង តំណាងក្រុម Houthi នឹង
ចូលរួមជំនួបចរចារសន្តិភាពដែលនឹងត្រូវបានរៀបចំឡើង នៅទីក្រុងហ្សឺណែវ
របស់ស្វីសចាប់ពីថ្ងៃទី១៥ ធ្នូ សំដៅបញ្ចប់ជំលោះនៅ ប្រទេសនេះ៕