រដ្ឋាភិបាលរបស់លោក​នាយករដ្ឋមន្ត្រី M. Draghi កាន់តួនាទីបណ្តោះអាសន្នក្នុង​ឆាក​នយោបាយនៅអ៊ីតាលី

(VOVWORLD) - នៅថ្ងៃទី ២១ ខែកក្កដា ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានទទួលយកពាក្យសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក Mario Draghi ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Draghi នៅតែបន្តកាន់អំណាច ដើម្បីដោះស្រាយកិច្ចការបច្ចុប្បន្ន រហូតដល់ការបោះឆ្នោតជាបន្ទាប់ទៀត។ 
រដ្ឋាភិបាលរបស់លោក​នាយករដ្ឋមន្ត្រី M. Draghi កាន់តួនាទីបណ្តោះអាសន្នក្នុង​ឆាក​នយោបាយនៅអ៊ីតាលី - ảnh 1នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ។ រូបថត៖ AFP/TTXVN

នាថ្ងៃដដែលនោះ លោកប្រធានាធិបតី Mattarella ក៏បានប្រកាសថា លោកបានរំសាយរដ្ឋសភា និងចុះហត្ថលេខាលើក្រឹត្យរំសាយព្រឹទ្ធសភា និងសភាជាន់ទាប ដោយត្រៀមរៀបចំការបោះឆ្នោតមុនកាលបរិច្ឆេទនៅថ្ងៃទី ២៥ ខែកញ្ញា។ បច្ចុប្បន្ន គណៈបក្សនយោមាយនានានៅក្នុងប្រទេសអ៊ីតាលីកំពុងឈានដល់ដំណាក់កាលនៃយុទ្ធនាការឃោសនាការបោះឆ្នោត។

នាយករដ្ឋមន្ត្រីលោក Draghi បានលាលែងពីតំណែងបន្ទាប់ពីការបោះឆ្នោតទំនុកទុកចិត្តនៅក្នុងព្រឹទ្ធសភា នៅពេលដែលគណបក្សធំៗចំនួនបីនៅក្នុងសម្ព័ន្ធភាពកាន់អំណាចគឺ Five Star Movement (M5S), Forza Italy និង League បានបដិសេធមិនចូលរួមក្នុងការបោះឆ្នោត។

ការសម្រេចចិត្តលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីបានទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីដៃគូលោកខាងលិចនិងអង្គការអឺរ៉ុបជាច្រើន ក្នុងបរិបទនៃវិបត្តិថាមពល និងអតិផរណាកើនឡើងនាបច្ចុប្បន្ន។ ពីសហរដ្ឋអាមេរិក សេតវិមានបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំជាមួយអ៊ីតាលី ហើយបានប្តេជ្ញា បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងរ៉ូម នៅក្នុងបញ្ហាអាទិភាពជាច្រើន។ យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ការលាលែងពីតំណែងរបស់លោក Draghi មានហានិភ័យធ្វើឲ្យប្រទេសអ៊ីតាលី ធ្លាក់ចូលក្នុងវិបត្តិនយោបាយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ