រដ្ឋាភិបាលរួមដំណើរជាមួយអង្គភាពអាជីវកម្មនាំប្រទេសឆ្ពោះទៅមុខ
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទស្តីពី “អង្គភាពអាជីវកម្មវៀតណាម- កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ”។ |
(VOVworld)-នាព្រឹកថ្ងៃទី២៩មេសានៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទស្តីពី “អង្គ ភាពអាជីវកម្មវៀតណាម-កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ”។ ថ្លែង មតិបើកសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះ អាងថា គោលដៅរបស់រដ្ឋាភិបាលគឺផ្លាស់ប្តូរការដឹកនាំ ដោះស្រាយការលំបាក សម្រាប់
អង្គភាពអាជីវកម្ម បង្កើតទំនុកទុកចិត្តឲ្យអង្គភាពអាជីវកម្មនិងសង្គម។លោក
នាយករដ្ឋមន្ត្រីបានសំណូមព ឲ្យក្រសួងស្ថាប័ននានាផ្ទៀងស្តាប់និងមាន ទស្សនៈ
ច្បាស់លាស់ក្នុងការឆ្លើយតបនឹងបំណងប្រាថ្នារបស់អង្គភាពអាជីវកម្ម តាមនោះ
ឆ្ពោះទៅការអភិវឌ្ឍន៍ប្រទេសជាតិ។អញ្ជើញថ្លែងមតិបិទសន្និសីទ លោក Nguyen
Xuan Phuc បានលើកច្បាស់ថា៖
“បន្តជម្រុញ កសាងនិងកែប្រែយន្តការ បង្កើតបរិយាកាសវិនិយោគងាយស្រួល សម្រាប់វិនិយោគិននិងអង្គភាពអាជីវកម្ម។ មុនបង្អស់គឺត្រូវពិនិត្យឡើងវិញនិង ដោះស្រាយរាល់ការជំពាក់ជំពិនរវាងច្បាប់វិនិយោគ ច្បាប់អង្គភាពអាជីវកម្ម និង ច្បាប់ទាក់ទិននានា ដោយប្រមូលផ្តុំកសាងច្បាប់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មធុន
តូចនិងមធ្យម។ បង្ករលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកវិនិ យោគចូលជាមួយអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពផងដែរ”៕