រដ្ឋាភិបាលរុស្ស៊ីបានកសាងផែនការសកម្មភាពដើម្បីនាំឲ្យសេដ្ឋកិច្ចមានស្ថិរភាព

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Mishustin ក៏បានប្រកាសអំពីការបែងចែកថវិកាបន្ថែមចំនួន ២៥ ពាន់លានរូប្ល ដើម្បីឧបត្ថម្ភដល់កម្ចីអនុគ្រោះសម្រាប់អ្នកផលិតកសិកម្ម ក៏ដូចជាថវិកាចំនួន២,៥ ពាន់លានរូប្ល ដើម្បីបំពេញមួយផ្នែកនៃការចំណាយសម្រាប់អ្នកផលិតនំប៉័ងផងដែរ។

រដ្ឋាភិបាលរុស្ស៊ីបានកសាងផែនការសកម្មភាពដើម្បីនាំឲ្យសេដ្ឋកិច្ចមានស្ថិរភាព - ảnh 1នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin។
(រូបថត៖ Reuters) 
នាថ្ងៃទី ៩ខែមីនា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីបានកសាងផែនការសកម្មភាពដើម្បីធ្វើឲ្យ សេដ្ឋកិច្ចមានស្ថិរភាពនៅចំពោះមុខបទដាក់ទណ្ឌកម្មកាន់តែកើនឡើង។ លោកនាយក រដ្ឋមន្ត្រី Mishustin ក៏បានប្រកាសអំពីការបែងចែកថវិកាបន្ថែមចំនួន ២៥ ពាន់លានរូប្ល ដើម្បីឧបត្ថម្ភដល់កម្ចីអនុគ្រោះសម្រាប់អ្នកផលិតកសិកម្ម ក៏ដូចជាថវិកាចំនួន២,៥ ពាន់លានរូប្ល ដើម្បីបំពេញមួយផ្នែកនៃការចំណាយសម្រាប់អ្នកផលិតនំប៉័ងផងដែរ។
ប្រមុខរដ្ឋាភិបាលរុស្ស៊ីក៏បានក្រើនរំលឹក អំពីវិធានការជួយទ្រទ្រង់ផ្នែកសំណង់ ផងដែរ។ បើតាមលោកថា ភារកិច្ចស្នូលដែលគណៈរដ្ឋមន្ត្រីត្រូវប្រឈមនាពេលនេះ គឺមិនអនុញ្ញាតឲ្យការសាងសង់ត្រូវបញ្ឈប់ឡើយ។ នេះគឺជាប្រការដ៏សែនសំខាន់ ដំបូង បង្អស់សម្រាប់ពលរដ្ឋរុស្ស៊ីរាប់លាននាក់ ដែលត្រូវការលំនៅដ្ឋាន ក៏ដូចជាសម្រាប់ ប្រតិបត្តិការអាជីវកម្មស្នូលៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ