រដ្ឋាភិបាលរុស្ស៊ីបានប្រកាសរំសាយចោល
(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា ក្នុងឱកាសជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីសាររបស់ប្រធានា ធិបតីត្រូវបានប្រកាសចេញ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បានប្រកាសលាលែងពីតំណែង និងរំសាយចោលរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev (រូបបថត៖ RT/VOV) |
នៅក្នុងកិច្ចប្រជុំនោះ លោក Medvedev បានសង្កត់ធ្ងន់ថាសាររបស់សហព័ន្ធរុស្ស៊ីទើបតែប្រកាសដោយប្រធានា ធិបតីរុស្ស៊ី ដោយនាំចេញនូវ“ ការផ្លាស់ប្តូរជាមូលដ្ឋាន” ចំពោះរដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ី។ ការផ្លាស់ប្តូរទាំងនេះនៅពេលត្រូវបានអនុម័តនោះ នឹងបង្កឱ្យមានការផ្លាស់ប្តូរសំខាន់ៗមិនត្រឹមតែចំពោះមាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តុល្យភាពអំណាចជាទូទៅទៀតផង។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្នើឱ្យរដ្ឋមន្រ្តីនានា បន្តកាន់ដំណែងក្នុងតួនាទីជារដ្ឋាភិបាលបណ្តោះអាសន្នរហូតដល់ពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ លោក Putin ក៏បានស្នើលោក Medvedev ទទួលតំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នប្រឹក្សាអំពីបញ្ហាសន្តិសុខសម្រាប់ប្រធានាធិបតីផងដែរ៕