រដ្ឋាភិបាលលីបង់ប្រកាសលាលែងពីតំណែង

(VOVWORLD) - ថ្លែងមតិតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃទី ១០ ខែសីហា នាយករដ្ឋមន្ត្រីលីបង់លោក Hassan Diab បានប្រកាស លាលែងពីដំណែងរបស់រដ្ឋាភិបាលដែលលោកជាប្រមុខ។ 

យោងតាមលោកនាយករដ្ឋមន្រ្តី Diab  ការផ្ទុះនៅកំពង់ផែបេរូតបានបំផ្លាញរដ្ឋធានីនិងបង្កឱ្យមានកំហឹងនៅក្នុងមតិសាធារណៈ ដែលជាលទ្ធផលនៃអំពើពុករលួយពេញបន្ទុក។ លោកនាយករដ្ឋមន្រ្តី Diab បាននិយាយថា លោកគាំទ្រការអំពាវនាវរបស់ប្រជាជនលីបង់ ដើម្បីនាំអ្នកដែលទទួលខុសត្រូវចំពោះ “ឧក្រិដ្ឋកម្មនេះ” ទៅជំនុំជម្រះ។

ប្រធានាធិបតីលីបង់ លោក Michel Aoun បានអនុម័តការលាលែងពីតំណែងរបស់រដ្ឋាភិបាលដោយលោកនាយករដ្ឋមន្រ្តី Diab ជាប្រមុខ ព្រមទាំងស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក Diab ទទួលយកការងារជាបណ្តោះអាសន្ន រហូតដល់ពេលគណៈរដ្ឋមន្ត្រីថ្មីមួយត្រូវបានបង្កើតឡើង។

មុននោះ មានរដ្ឋមន្ត្រីជាច្រើនរូបបានប្រកាសលាលែងពីតំណែង។ សេចក្តីសម្រេចដូចបានលើកឡើងខាងលើ ត្រូវបាននាំចេញក្នុងបរិបទដែល គណៈរដ្ឋមន្រ្តីលីបង់កំពុងរងសម្ពាធ ខណៈដែលមានរដ្ឋមន្ត្រីរហូតដល់ទៅ ៤ រូប បានសម្រេចចិត្តលាលេងពីតំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ