រដ្ឋាភិបាលលីប៊ីប្តេជ្ញានឹងផ្ទេរអំណាចបន្ទាប់ពីការបោះឆ្នោត

(VOVWORLD) - លោក Ramadan Abujanah ក៏បានអះអាងថា GNU គាំទ្រដល់ការរៀបចំការបោះឆ្នោតតាមកាលវិភាគ។

រដ្ឋាភិបាលលីប៊ីប្តេជ្ញានឹងផ្ទេរអំណាចបន្ទាប់ពីការបោះឆ្នោត - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំនៃសភាលីប៊ីនៅទីក្រុង Sirte  (រូបថត៖ AFP/TTXVN)

នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១២ ខែធ្នូ លោក Ramadan Abujanah ដែលត្រូវបានតែងតាំងជាបណ្ដោះអាសន្នឱ្យគ្រប់គ្រងរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី (GNU) បានប្តេជ្ញាចិត្ត នឹងផ្ទេរអំណាចបន្ទាប់ពីការបោះឆ្នោតស៊ីវិលត្រូវបានប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ ហើយបានអំពាវនាវឲ្យប្រជាជនលីប៊ីត្រូវការពារស្ថិរភាពដែលសម្រេចបានតាមរយៈការបោះឆ្នោតនេះ។ លោក Ramadan Abujanah ក៏បានអះអាងថា GNU គាំទ្រដល់ការរៀបចំការបោះឆ្នោតតាមកាលវិភាគ។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ីលោក Khalid Mazen បានឲ្យដឹងថា ការងារត្រៀមរៀបចំទាំងអស់សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៤ ខែធ្នូកំពុងបានអនុវត្តតាមការគ្រោងទុក ហើយអាជ្ញាធរលីប៊ីកំពុងបង្កើនវិធានការសន្តិសុខផងដែរ។ លោក Mazen ក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ គោរពតាមបទប្បញ្ញត្តិនៃការបោះឆ្នោតនេះ។

មុននោះ សមាជិករដ្ឋសភាលីប៊ីមួយចំនួនច្រានចោលបេក្ខជនមួយចំនួន ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាន់ខ្ពស់លីប៊ី កាលពីថ្ងៃទី ១១ ខែធ្នូបានពន្យារពេល នៃការប្រកាសបញ្ជីឈ្មោះបេក្ខជនចុងក្រោយសម្រាប់ការបោះឆ្នោតប្រធានាធិបតីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ