រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស
(VOVWORLD) - កិច្ចប្រជុំ នេះជាឱកាសដើម្បីរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម ក៏ដូចជាតួនាទី ជាសមាជិកដ៏មានការទទួលខុសត្រូវចំពោះបញ្ហាសកលនានាផងដែរ។
កិច្ចប្រជុំមួយរបស់ក្រុមការងារនៃដំណើរការបាលីស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើបញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់និងអំពើជួញដូរមនុស្ស (រូបថត៖ baliprocess.net) |
ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកក្កដា វៀតណាមបានរៀបចំកិច្ចប្រជុំមន្ត្រី ជាន់ខ្ពស់លើកទី១៤ ក្រុមការងារនៃដំណើរការបាលីស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើបញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់ អំពើជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លង ដែន (AHG SOM 14) នៅទីក្រុងដាណាំង ភាគកណ្ដាល វៀត ណាម។ កិច្ចប្រជុំ នេះជាឱកាសដើម្បីរួមចំណែកលើកកំពស់ឋានៈរបស់វៀតណាម ក៏ដូចជាតួនាទី ជាសមាជិកដ៏មានការទទួលខុសត្រូវចំពោះបញ្ហាសកលនានាផងដែរ។
ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យដ៏ពិសេសថែមទៀតចំពោះវៀតណាម ក្រោយពីពេលដែល វៀតណាមបានអនុម័តលើកិច្ចព្រមព្រៀងសកលស្ដីពីការ ចំណាកស្រុកស្របច្បាប់ ប្រកបដោយសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ (GCM) កាល ពីខែធ្នូឆ្នាំ២០១៨ ផងដែរ។ ការរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌដំណើរការបាលី នឹង រួមចំណែកលើកកំពស់មនសិការរួមរបស់ស្ថាប័នទាក់ទិនទាំងអស់ក្នុងដំណើរការកសាងផែនការអនុវត្តកិច្ចព្រមព្រៀង GCM នោះតែម្ដង៕