រដ្ឋាភិបាលវៀតណាមចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ


រដ្ឋាភិបាលវៀតណាមចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ - ảnh 1
រដ្ឋាភិបាលវៀតណាមចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ (Image: VNA)

(VOVworld) – នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung ទើបនឹងចុះហត្ថលេខានិងចេញ​ផ្សាយសេចក្តីសម្រេចចិត្តស្តីអំពីគោលនយោ
បាយ អភិវឌ្ឍន៍ជលផល ក្នុងនោះ មានការកំណត់គោលនយោបាយអំពីវិនិ
យោគឥណទាន ការធានារ៉ាប់រងសំរាប់អ្នកនេសាទនិងអង្គភាពអាជីវកម្ម
នេសាទជាដើម។ តាមនោះ អ្នកនេសាទឬអង្គភាពអាជីវកម្មអាចខ្ចីធនាគារ
ចំនួនប្រាក់អតិបរិមា ៩៥% នៃតំលៃវិនិយោគសំរាប់ការដម្លើងឬជួសជុល
នាវាក្នុងរយៈពេល ១១ ឆ្នាំ ដោយមាន​អត្រាប្រាក់ ពី ១%-៣% ក្នុងមួយឆ្នាំ។
ក្នុងករណី ម្ចាស់នាវាជួបគ្រោះថ្នាក់ដោយយថាហេតុធនាគារនឹងពិនិត្យ
មើលឡើងវិញពេលវេលាបង់ប្រាក់បំណុលនិងត្រូវទូទាត់តាមការធានា
រ៉ាប់រងវិញ។ ក្រៅពីនោះ បណ្ដាម្ចាស់នាវានេសាទ​ន ដែលកំពុងធ្វើស
កម្មភាពក្របដោយប្រសិទ្ធភាពមានលទ្ធភាពហិរញ្ញវត្ថុនិងមានផែនការ
ធ្វើអាជីវកម្មជាក់ស្តែងនឹងអាចខ្ចីចំនួនប្រាក់ដល់ ៧០% នៃតំលៃផ្តល់
សេវ៉ាកម្ម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ