រដ្ឋាភិបាលវៀតណាមជួបប្រជុំប្រចាំខែនាខែតុលា

រដ្ឋាភិបាលវៀតណាមជួបប្រជុំប្រចាំខែនាខែតុលា - ảnh 1
សម័យប្រជុំប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម


(VOVworld) - ថ្លែងមតិនៅសម័យប្រជុំប្រចាំខែរបស់រដ្ឋាភិបាលនាខែតុលានាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Tan Dung បានសំណូមពរបណ្ដាសមាជិករដ្ឋាភិបាល វិភាគស្ថានភាពសេដ្ឋកិច្ចសង្គម និងបំភ្លឺបញ្ហាមួយចំនួនទាក់ទិនដល់បំណុលសាធា
រណៈ បំណុលខុចនិងដំណោះស្រាយត្រួតពិនិត្យវិធានការដោះស្រាយការលំបាក
សំរាប់អង្គភាពអាជីវកម្មនិងស្ដារផលិតកម្មអាជីវកម្ម។លោក Nguyen Tan Dung ក៏បាន
ស្នើរថា ត្រូវបំភ្លឺកម្រិតប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រភពទុនខ្ចី និងសមត្ថភាពសង
បំណុលដែលផ្សាភ្ជាប់ជាមួយការអនុវត្តគោលដៅត្រួតពិនិត្យបំណុលសាធារណៈក្នុង
ប៉ុន្មានឆ្នាំខាងមុខនេះ។ស្ដីពីការដោះស្រាយបំណុលខូច លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំរដ្ឋាភិបាល បានអនុវត្តយ៉ាងខ្លាំងក្លាការផ្ដួចផ្ដើមគំនិតរៀប
ចំរចនាសម្ព័ន្ធផ្នែកធនាគារឡើងវិញដែលផ្សាភ្ជាប់ជាមួយការដោះស្រាយបំណុល
ខូច។ដោយឈរលើមូលដ្ឋាននេះ រដ្ឋាភិបាលដាក់គោលដៅថា នាឆ្នាំ២០១៥ អត្រា
បំណុលខូចត្រឹមតែជា៣%ប៉ុណ្ណោះ។
លោក Nguyen Tan Dung ក៏បានស្នើរឲ្យបណ្ដាក្រសួងស្ថាប័ន មានរបាយការណ៍ជាក់
ស្ដែងអំពីស្ថានភាពរបស់អង្គភាពអាជីវកម្មក្នុងរយៈពេល១០ខែកន្លងទៅក៏ដូចជាការ
លំបាក សាកល្បងដែលអង្គភាពអាជីវកម្មត្រូវប្រឈមមុខនាពេល ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ