រដ្ឋាភិបាលវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានធម្មជាតិ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ធនធានបរិស្ថានគឺជាកត្តាមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
រដ្ឋាភិបាលវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានធម្មជាតិ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយតំណាងដែលចូលរួមពិធីរំលឹកខួបលើកទី ២០ នៃការបង្កើតក្រសួងធនធានធម្មជាតិ និងបរិស្ថាន (រូបថត៖ Duong Giang/TTXVN)

នាព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានប្រារព្ធពិធីអបអរសាទរខួបលើកទី២០ នៃការបង្កើតក្រសួង (៥ សីហា ២០០២ - ៥ សីហា ២០២២)។ ក្នុងឱកាសនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរ។ ក្នុងសារលិខិត  អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ហើយត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមនានា ដូចជាបញ្ហារីងខះធនធាន បម្រែបម្រួលអាកាសធាតុ និងការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ តាមនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យក្រសួងធនធាននិងបរិស្ថានត្រូវមានភាពសកម្មក្នុងការព្យាករណ៍ណែនាំ និងអនុវត្តន៍ដំណោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ បរិស្ថាន គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត; ពង្រឹងការគ្រប់គ្រងធនធាន និងការការពារបរិស្ថាន; ចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមជាសកល រួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាន និងអាកាសធាតុ។

អញ្ជើញចូលរួម និងថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ធនធានបរិស្ថានគឺជាកត្តាមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ការគ្រប់គ្រងធនធាន ការការពារបរិស្ថាន ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តែងតែជាបញ្ហាកង្វល់របស់បក្ស រដ្ឋ និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន នឹងបន្តពង្រីកធនធានធម្មជាតិឲ្យបានច្រើនបំផុត ដើម្បីអភិវឌ្ឍន៍ និងការពារបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្រសួងក៏ត្រូវការជំរុញការផ្លាស់ប្តូរឌីជីថល កសាងធនធានឌីជីថលដោយផ្អែកលើទិន្នន័យធំ; បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ; ការអនុវត្តច្បាប់ស្តីពីការការពារបរិស្ថានទៅក្នុងជីវភាព; បង្កើនការកៀរគរធនធានសង្គម ដើម្បីធ្វើទំនើបកម្មប្រព័ន្ធបណ្តាញឧតុនិយម...។

ក្នុងពិធីអបអរសាទរ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួងធនធានធម្មជាតិ និងបរិស្ថាន; ក្រសួង ស្ថាប័ននានា បានអនុវត្តន៍ពិធីដាក់ឱ្យប្រើប្រាស់នូវគោលដៅអភិវឌ្ឍន៍វិស័យធនធានធម្មជាតិ និងបរិស្ថាននៅឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ