រដ្ឋាភិបាលវៀតណាមតែងតែរួមដំណើរជាមួយ សហគមន៍អង្គភាពអាជីវកម្ម

(VOVWORLD) - ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីកូរ៉េខាងត្បូង បន្តគាំទ្រវៀតណាមដើម្បីទទួលបានវ៉ាក់សាំងការពារឆាប់បំផុត និងច្រើនបំផុត តាមទម្រង់ផ្សេងៗនិងសហការក្នុងការផ្ទេរបច្ចេកវិទ្យាការផលិតវ៉ាក់សាំង ថ្នាំព្យាបាលរោគនិងឧបករណ៍វេជ្ជសាស្ត្រ។ 
រដ្ឋាភិបាលវៀតណាមតែងតែរួមដំណើរជាមួយ សហគមន៍អង្គភាពអាជីវកម្ម - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីជាមួយឯកអគ្គរដ្ឋទូតនិងបណ្តាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនិងសមាគមអង្គភាពអាជីវកម្មកូរ៉េខាងត្បូងមួយចំនួនប្រចាំនៅវៀតណាម នាយករដ្ឋមន្រ្តីលោក  Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែត្រៀមខ្លួនជានិច្ចក្នុងការបង្កើតលក្ខខណ្ឌនិងរួមដំណើរជាមួយសហគ្រាសបរទេស ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូង ធ្វើការវិនិយោគនិងធ្វើអាជីវកម្មដោយរលូន។ រដ្ឋាភិបាលវៀតណាមកំពុងព្យាយាម អនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមទាំងដឹកនាំការកសាងផែនការស្តារសេដ្ឋកិច្ចដើម្បីសម្របខ្លួនដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតទាំងនៅចំពោះមុខនិងយូរអង្វែង។  

រដ្ឋាភិបាលវៀតណាមតែងតែរួមដំណើរជាមួយ សហគមន៍អង្គភាពអាជីវកម្ម - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីកូរ៉េខាងត្បូង បន្តគាំទ្រវៀតណាមដើម្បីទទួលបានវ៉ាក់សាំងការពារឆាប់បំផុត និងច្រើនបំផុត តាមទម្រង់ផ្សេងៗនិងសហការក្នុងការផ្ទេរបច្ចេកវិទ្យាការផលិតវ៉ាក់សាំង ថ្នាំព្យាបាលរោគនិងឧបករណ៍វេជ្ជសាស្ត្រ។ ជាមួយគ្នានោះ ភាគីកូរ៉េខាងត្បូងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាម ក្នុងការវិនិយោគនាំចេញទំនិញនិងផលិតផលកសិកម្មទៅកាន់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមក្នុងការសិក្សាធ្វើការនិងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមបាននិងកំពុងបន្តរួមដំណើរជាមួយអង្គភាពអាជីវកម្មដើម្បីពង្រឹងទំនុកចិត្តនិងមានកម្លាំងចលករខ្លាំងក្លាជាង ដើម្បីយកឈ្នះការខូចខាត ធ្វើឱ្យផលិតកម្មនិងអាជីវកម្មរស់ឡើងវិញនិងឆ្លងកាត់គ្រាលំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ