រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំប្រចំាខែឧសភាឆ្នាំ២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី២មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតី កិច្ចប្រជុំប្រចាំខែឧសភាឆ្នាំ២០១៨។ 
រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំប្រចំាខែឧសភាឆ្នាំ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានវាយតម្លៃថា សេដ្ឋកិច្ចសង្គមនាខែមេសានិងឧសភាមានបម្រែបម្រួលយ៉ាងសកម្មនិងហើយយថាទស្សន៍សេដ្ឋកិច្ចវៀតណាមត្រូវបានអង្គការអន្តរជាតិវាយតម្លៃខ្ពស់។ ប៉ុន្តែ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសំណូមពរបន្តកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម ជាពិសេស គឺកាត់បន្ថយបែបបទរដ្ឋបាល ដូចទៅនឹងការសន្យារបស់ក្រសួងស្ថាប័ននានា។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖“ជាពិសេសគឺការកាត់បន្ថយបែបបទ៥០%។ ក្រសួងមួយចំនួនបានប្រកាសកាត់បន្ថយបែបបទ ប៉ុន្តែត្រឹមតែជាការប្រ កាសតែប៉ុណ្ណោះ មិនទាន់បានអនុវត្តន៍ឡើយ។ យើងគប្បីនាំបញ្ហានេះមកពិភាក្សា ដើម្បីបង្កើតបរិយាកាសវិនិយោគងាយស្រួល សំដៅទទួលបានគោលដៅមានសហគ្រាសចំនួន១លានក្នុងឆ្នាំ២០២០។ យើងក៏ត្រូវយល់ច្បាស់ថា ថ្វីបើការវិនិយោគក្នុងស្រុកត្រូវបានជម្រុញខ្លាំងក្លាជាងពេលណាៗទាំងអស់ ទើបរបាំងបែបបទនឹងបានដោះស្រាយយ៉ាងល្អជាង”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានក្រើនរំលឹកឲ្យក្រសួង ស្ថាប័នតំបន់ ត្រៀមរៀបចំរបាយការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមនារយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ដើម្បីពិនិត្យឡើងវិញ នូវលទ្ធផលអនុវត្តន៍រាល់គោលដៅ ភារកិច្ចក្នុងឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ