រដ្ឋាភិបាលវៀតណាមបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung ដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមនឹងបង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung ដើម្បីធ្វើអាជីវកម្មប្រកបដោយជោគជ័យ។ នេះជាការបញ្ជាក់ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយ លោក Li Gia Yong អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung នាថ្ងៃទី៣០ ខែតុលា។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) នៅក្នុងជំនួបជាមួយ លោក Li Gia Yong អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ ការបណ្ដាក់ទុនរបស់ Samsung នៅវៀតណាម ព្រមទាំងលើកឡើងច្បាស់ថា រដ្ឋា ភិបាលវៀតណាមជានិច្ចកាលសង្កេតតាមដានសភាពការណ៍ ក៏ដូចជាផ្ទៀងស្ដាប់រាល់ការផ្ដល់មតិ យោបល់ ដើម្បី មានការប្រតិបត្តិដ៏សមស្របសំដៅជួយឧបត្ថម្ភវិនិយោគិនបរទេស មកបណ្ដាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម ក្នុងនោះមាន Samsung ផងដែរ។ លោកបាន ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តបើកទូលាយទ្រង់ទ្រាយនៃការវិនិយោគ ដើម្បីនាំវៀត ណាមក្លាយទៅជាមជ្ឈមណ្ឌលធំបំផុតលើពិភពលោករបស់ Samsung។ លោក នាយករដ្ឋមន្រ្តីក៏មានគោលបំណងថា Samsung នឹងជួយឧបត្ថម្ភវៀតណាមក្នុង ការកសាងរដ្ឋាភិបាល អេឡិចត្រូនិក ក៏ដូចជាដំណើរការយ៉ាងឆាប់ៗនូវគម្រោង ថាមពលកំដៅនៅវៀតណាមផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់ថែមទៀតថា នាពេលខាងមុខ រដ្ឋសភាវៀត ណាមនិងអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហេតុដូច្នេះហើយ ការដែល Samsung បង្កើន ការវិនិយោគចូលមក វៀតណាម គឺពិតជាមានភាពងាយស្រួលណាស់ ហើយក៏នាំមកនូវ ឱកាសដ៏ធំធេងដើម្បីនាំផលិតផលចេញទៅទីផ្សារនានាលើពិភពលោកទៀតផង៕