រដ្ឋាភិបាលវៀតណាមបង្កបរិយាកាសធ្វើអាជីវកម្មងាយស្រួលសម្រាប់អង្កភាពអាជីវកម្ម

រដ្ឋាភិបាលវៀតណាមបង្កបរិយាកាសធ្វើអាជីវកម្មងាយស្រួលសម្រាប់អង្កភាពអាជីវកម្ម - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក​Vuong Dinh Hue  អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

(VOVworld)-នាព្រឹកថ្ងៃទី៩កុម្ភៈនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក​
Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុកការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍
អង្គភាពអាជីវកម្មបានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការត្រៀមរៀបចំបុកសរុប
រយៈពេល១ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥ របស់រដ្ឋាភិបាលស្តីពីការ
 ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍អង្គភាពអាជីវកម្មដល់ឆ្នាំ២០២០។

        អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ​ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue
បានលើកច្បាស់ថា៖

        “ក្រសួង ស្ថាប័ននានា គប្បីបន្តក្តាប់ជាប់គោលដៅបង្កើតបរិយាកាសវិនិយោគ
ធ្វើអាជីវកម្មងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម។ ជាពិសេស ផ្តោតសំខាន់លើ
ការវិនិយោគពាណិជ្ជកម្មមានចំណាយទាប កាត់បន្ថយហានិភ័យនិងការជំពាក់ជំពិន​
អំពីច្បាប់។ ម្យ៉ាងវិញទៀត បន្តពង្រីកស្មារតីផ្លាស់ប្តូរថ្មីការច្នៃប្រឌិតដើម្បីលើកកំពស់
គុណភាពនិងប្រសិទ្ធភាពការងាររបស់អង្គភាពអាជីវកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ