រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ

រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ - ảnh 1
រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងវៀតណាមនិងដៃគូអន្តរជាតិ (VOV)


        Vovworld-នារសៀលថ្ងៃទី១៨សីហានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​
វៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយបណ្ដាប្រធានគណៈ
ប្រតិភូ​អន្តរជាតិដោយរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ Somkeo Silavong ដឹកនាំដែល
ចូល​រួម​ពិធី​រំលឹកខួបលើកទី៧០ទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រ​និង
បន្តបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពសហប្រតិបត្តិការលើច្រើន​វិស័យ
រវាងវៀតណាមជាមួយបណ្ដាប្រទេសក្នុងអាស៊ាន ចិន រុស្ស៊ី គុយបានិង​កំលាំ​ង
សន្តិសុខប៉ូលីសមហាផ្ទៃចារកម្មនៃបណ្ដាប្រទេសនិងអង្គការ Aseanpol Interpol។
ពីនោះរួមចំណែកធានាសន្តិសុខជាតិនៃប្រទេសនីមួយៗក៏ដូចជាធានា​សន្តិសុខរួម
និងបង្កើនទំនាក់ទំនងមិត្តភាពល្អប្រសើរកិច្ចសហប្រតិបត្តិការប្រសិទ្ធិភាពលើ
បណ្ដាវិស័យជាមួយបណ្ដាប្រទេសលើពិភពលោក។

        រីឯរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ Somkeo Silavong ជឿជាក់ថា​កំលាំង​នគរបាលប្រជាជនវៀតណាមនឹងបន្តរួមចំណែកក្នុងបុព្វហេតុកសាងការពារនិង​អភិវឌ្ឍន៍ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះបើកទូលាយទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិ
ការប្រកបដោយប្រសិទ្ធិភាពជាមួយស្ថាប័នសន្តិសុខប៉ូលីសមហាផ្ទៃចារកម្មរបស់
បណ្ដាប្រទេសនិងអង្គការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ