រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តបង្កើតការប្រែប្រួលក្នុងការងារកសាងច្បាប់

រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តបង្កើតការប្រែប្រួលក្នុងការងារកសាងច្បាប់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)

        Vovworld-នាថ្ងៃទី២៥ធ្នូនៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលឯកទេសអំពី​
ការងារ​កសាងច្បាប់។ រដ្ឋាភិបាលបានអះអាងនូវការប្តេជ្ញាចិត្តបង្កើតការប្រែប្រួល​
យ៉ាង​ច្បាស់លាស់ក្នុងការងារលើកកំពស់គុណភាពកសាងឯកសារច្បាប់។ ក្នុង
ឆ្នាំ​២០១៤ ស្ថាប័នស្មើរក្រសួងនឹងសហការកែលំអរនិងរដ្ឋាភិបាលនឹងដាក់ជូន​
រដ្ឋសភា​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគំរោងច្បាប់ចំនួន៣៤និងក្រិតចំនួន
២។

       នៅសម័យប្រជុំបណ្ដាសមាជិករដ្ឋាភិបាលបានរួមមតិអំពីវិធានការមួយចំនួន
លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មឆ្នាំ២០១៣ រួមចំណែកទៅ​ក្នុងបញ្ហា​នៅមានមតិខុសគ្នាក្នុងគំរោងច្បាប់អាជីវកម្មអចលនវត្ថុធ្វើវិសោធនកម្ម គំរោង​ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់បណ្ដុះបណ្ដាល​
វិជ្ជាជីវៈជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ