រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល

រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល - ảnh 1
រដ្ឋាភិបាលវៀតណាមប្តេជ្ញាជម្រុញដំណើរការធានារ៉ាប់
រងសុខាភិបាលសម្រាប់ប្រជាជនទាំងមូល


(VOVworld)-នាព្រឹកថ្ងៃទី៤មិនានៅទីក្រុងហាណូយ (វៀតណាម) នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានធ្វើជាអធិបតីកិច្ចប្រជុំជាមួយបណ្តាឧបនាយក
រដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំក្រសួង ផ្នែកទាក់ទិននានា ដើម្បីផ្ទៀងស្តាប់ក្រសួង
សុខាភិបាល និងធានារ៉ាប់រងសង្គមកិច្ចវៀតណាម រាយការណ៍អំពីស្ថានភាពអនុវត្ត ច្បាប់ធានារ៉ាប់រងសុខាភិបាលនិងគំរោងការណ៍អនុវត្តដំណើរការឆ្ពោះទៅការ ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូលដំណាក់កាល២០១២-២០១៥ និង ឈានទៅដល់ឆ្នាំ២០២០។ ថ្លែងមតិសន្និដ្ឋានក្នុងសម័យប្រជុំនេះ លោក Nguyen Tan
Dung បានសង្កត់ធ្ងន់ថា ការធានារ៉ាប់រងសុខាភិបាល ជាការផ្តើមគំនិតរបស់ បក្ស រដ្ឋនិងមានអត្ថន័យមនុស្សសាសន៍ដ៏ជ្រាលជ្រៅ ជាពិសេសការថែទាំសុខភាព
សម្រាប់ជនក្រីក្រ​ ជនមានគុណូបការៈ និងជនរួមជាតិជាជនជាតិភាគតិចជាដើម។​
លោក មានប្រសាសន៍ថា៖

        “ប្រការសំខាន់បំផុតគឺបន្តលើកកំពស់មនសិការ ការទទួលខុសត្រូវរបស់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិ អំពីភារកិច្ច​ធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល នេះក៏ជាភារកិច្ចមានសារៈសំខាន់
ជាពិសេស ដោយសារនេះជាអាយុជីវិត និងសុខភាពរបស់មនុស្ស។ ហើយគោល
ដៅ ចុងក្រោយរបស់យើងគឺដើម្បីមនុស្ស”។

        ដោយឈរលើស្មារតីនេះ លោក Nguyen Tan Dung បានសំណូមពរក្រសួង
ផ្នែក តំបន់នានា ប្រមូលផ្តុំកសាង និងបញ្ជាណែនាំកម្មវិធីសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តដំណើរការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ