រដ្ឋាភិបាលវៀតណាមប្តេជ្ញារួមដំណើរនិងបម្រើសហគមន៍អាជីវកម្ម

(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា  នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមសហ ការជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅវៀតណាម (VBCSD) បានរៀបចំពិធីប្រកាសពីអង្គភាពអាជីវកម្មដែលមាននិរន្តរភាពនៅវៀត ណាមក្នុងឆ្នាំ ២០១៨ ។ 
រដ្ឋាភិបាលវៀតណាមប្តេជ្ញារួមដំណើរនិងបម្រើសហគមន៍អាជីវកម្ម - ảnh 1 ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ឆាប់រហ័សនិងនិរន្តរភាពគឺជាផ្លូវកាត់ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយបណ្ដាប្រទេសនៅលើពិភពលោក ជាពិសេស ការអភិវឌ្ឍឆាប់រហ័សនិងនិរន្តរភាពរបស់វៀតណាមក៏ដើម្បីអនុវត្តន៍របៀបវារៈដល់ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ លើសសរស្តម្ភទាំង៣ គឺសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា:  រដ្ឋាភិបាលវៀតណាមសន្យា ជានិច្ចកាលរួមដំណើរនិងបម្រើសហគមន៍អាជីវកម្មដើម្បីបង្កើតបរិយាកាសប្រកបដោយនិរន្តភាពសម្រាប់សហគមន៍អាជីវកម្ម។

លោក Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមមានពាក្យថា ចង់ទៅយ៉ាងឆាប់ៗ អាចទៅតែម្នាក់ឯង ប៉ុន្តែចង់ទៅឆ្ងាយនិងទៅចំគោលដៅយើងត្រូវតែទៅជាមួយគ្នា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហគមន៍ធុរកិច្ចវៀតណាមនឹងកាន់ដៃគ្នាដើម្បីគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពនិងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពរុងរឿងរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ