រដ្ឋាភិបាលវៀតណាមបន្តពង្រឹងការកែទម្រង់បែបបទរដ្ឋបាល

(VOVWORLD) -នាល្ងាចថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជូបធ្វើការជាមួយនាយកដ្ឋានត្រួតពិនិត្យបែបបទរដ្ឋបាល (ចំណុះខទ្ធកាល័យរដ្ឋាភិបាល) និងក្រុមប្រឹក្សាពិគ្រោះយោបល់ កែទម្រង់បែបបទរដ្ឋបាល។
រដ្ឋាភិបាលវៀតណាមបន្តពង្រឹងការកែទម្រង់បែបបទរដ្ឋបាល - ảnh 1

រដ្ឋាភិបាលវៀតណាមបន្តពង្រឹងការកែទម្រង់បែបបទរដ្ឋបាល

នាល្ងាចថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជូបធ្វើការជាមួយនាយកដ្ឋានត្រួតពិនិត្យបែបបទរដ្ឋបាល (ចំណុះខទ្ធកាល័យរដ្ឋាភិបាល) និងក្រុមប្រឹក្សាពិគ្រោះយោបល់ កែទម្រង់បែបបទរដ្ឋបាល។ នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើកិច្ចការកែទម្រង់បែបបទរដ្ឋបាលនិយាយរួម ពោលគឺបែបបទរដ្ឋបាលកំពុងជាបញ្ហាបន្ទាន់ ហើយគម្បីប្រមូលផ្ដុំដោះស្រាយថែមទៀត។ តាមនោះ តួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ជាតិគឺត្រូវលើកសំណើល្អថែមទៀត ដោះស្រាយតម្រូវការរបស់ប្រជាជន និងសហគ្រាសជាបន្ទាន់។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថាមូលហេតុដែលធ្វើឲ្យកំណើនយឺតយ៉ាវគឺជាបែបបទវិនិយោគ និងការរំដោះទុន។ ដូច្នេះការកែទម្រង់បែបបទរដ្ឋបាលបម្រើកំណើនសេដ្ឋកិច្ចជាភារកិច្ចសំខាន់នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ