រដ្ឋាភិបាលវៀតណាមបានមានបន្ថែមឧបនាយករដ្ឋមន្ត្រីចំនួន២រូបទៀត
(VOVWORLD) /  
|
រដ្ឋាភិបាលវៀតណាមបានមានបន្ថែមឧបនាយករដ្ឋមន្ត្រីចំនួន២រូបទៀត (vnexpress.net) |
Vovworld-ជាមួយលទ្ធផលបោះឆ្នោតអាត្រាខ្ពស់នៅរដ្ឋសភាវៀតណាម
នាព្រឹកថ្ងៃទី១៣វិច្ឆិកា រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Vu Duc
Dam និងរដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានជ្រើសតាំងជាឧបនាយករដ្ឋមន្ត្រីថ្មីចំនួន២រូបរបស់វៀតណាម។ លទ្ធផលពោលខាងលើមានន័យថា រដ្ឋាភិបាលវៀតណាមមានឧបនាយករដ្ឋមន្ត្រីចំនួន៥រូបជំនួសឲ្យ៤រូបដូចមុននេះ។ ថ្លែងមតិក្រោយពេលលទ្ធផលបានប្រកាស ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានលើកច្បាស់ថា៖
“រដ្ឋសភាបានអនុម័តលើសំណើររបស់នាយករដ្ឋមន្ត្រីចំពោះឧបនាយករដ្ឋមន្ត្រី
២រូប លោក Vu Duc Dam និងលោក Pham Binh Minh។ យើងខ្ញុំជឿជាក់ថាសមមិត្ត
ទាំងពីររូបនឹងបន្តខំប្រឹងប្រែងសុក្រិដ្ឋខ្លួនឯង ខំប្រឹងប្រែងបំពេញការងារ សំរេចដ៏
ឆ្នើមភារកិច្ច សក្តិសមនឹងការជឿជាក់ខ្ពស់របស់សមាជិកសមាជិការសភា។”
ដោយហេតុនេះ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam នឹងជួយរដ្ឋាភិបាលតាមដានបញ្ជាណែនាំប្លុកវប្បធម៍សង្គមវិទ្យាសាស្ត្រអប់រំនិងបណ្ដុះបណ្ដាល។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នឹងទទួលបន្ទុកវិស័យ
ការទូត។
ក៏ក្នុងព្រឹកថ្ងៃទី១៣វិច្ឆិកា នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងអានរបាយការណ៍ស្នើររដ្ឋសភាពិនិត្យអនុម័តតែងតាំងលោក Nguyen Van Nen អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមកាន់ដំណែងរដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល។
នារសៀលថ្ងៃដ៏ដែល រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីផែនការមេវារីអគ្គិសនីនិងពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលបានធ្វើវិសោធនកម្មក្នុងសេច
ក្តីសំរេចចិត្តរបស់រដ្ឋសភាផងដែរ៕
-VOVWORLD