រដ្ឋាភិបាលវៀតណាមប្រជុំស្ដីពីការកសាងច្បាប់
|
កិច្ចប្រជុំ(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាល ស្ដីពីការកសាងច្បាប់់។ រដ្ឋាភិបាលបានប្រមូលផ្តុំវាយតំលៃអំពីសភាពការណ៍ចេញផ្សាយឯកសារ ដែលបាន កំណត់អំពីការប្រតិបត្តិច្បាប់ អនុក្រម ក៏ដូចជាសភាពការណ៍តាក់តែងបណ្ដាគំរោង
ច្បាប់ អនុក្រមរបស់រដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងនូវសារសំខាន់នៃការងារកសាង
ច្បាប់ អនុក្រមនិងសំណូមពររដ្ឋមន្ត្រីនៃបណ្ដាក្រសួងប្រមូលផ្តុំ បញ្ជាណែនាំអនុវត្ត
ការងារនេះ ដើម្បីលើកកំពស់ការគ្រប់គ្រងរបស់រដ្ឋ។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិករដ្ឋាភិបាលវៀតណាម បានស្ដាប់ និងផ្តល់មតិ
ចំពោះគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់នាយ ទាហានកងទ័ពប្រជាជនវៀតណាម និងគំរោងច្បាប់នគរបាលប្រជាជន (ធ្វើវិសោធនកម្ម)៕