|
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើអធិបតីសម័យប្រជុំជាប្រចាំខែមេសារបស់រដ្ឋាភិបាល (រូបថត៖Thong Nhat/TTXVN) |
(VOVworld) - បន្តសម័យប្រជុំជាប្រចាំខែមេសា នាព្រឹកថ្ងៃទី៥ ឧសភា ក្រោមអធិបតី
ភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋា ភិបាលបានផ្ដល់
យោបល់ទៅលើពង្រាងសេចក្ដីសំរេចចិត្តរបស់រដ្ឋាភិ បាលស្ដីអំពីការអភិវឌ្ឍន៍អង្គ
ភាពអាជីវកម្មវៀតណាម។គោលដៅនៃសេចក្ដីសំរេច ចិត្តនេះគឺខំប្រឹងប្រែងដល់ឆ្នាំ
២០២០ ខឿនសេដ្ឋកិច្ចលើទូទាំងប្រទេសមានអង្គ ភាពអាជីវកម្មចំនួន១លានអង្គ
ភាព។
ថ្លែងមតិនៅសម័យប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់
ថា សេចក្ដីសំរេចចិត្តនេះនៅពេលបានចេញផ្សាយ នឹងបន្តគាំពារសិទ្ធិ ធ្វើអាជីវកម្ម
របស់អង្គភាពអាជីវកម្មតាមការកំណត់របស់ច្បាប់ ហើយពិសេស គឺលុបចោលរបាំង
នានាដែលមិនចាំបាច់ដូចជាលិខិតអនុញ្ញតិវិស័យរកស៊ីនាបច្ចុប្បន្នគឺអំរែកធ្ងន់រារាំង
ការអភិវឌ្ឍន៍របស់សហគមន៍អង្គភាពអាជីវកម្ម។លោកនាយករដ្ឋមន្ត្រីបានបញ្ជាថា
សេចក្ដីព្រាងឯកសារនេះនឹងត្រូវបានកសាងតាមទិសគ្មានការរើស អើងរវាងគ្រប់
សមាសភាពអង្គភាពអាជីវកម្មរួមមានអង្គភាពអាជីវកម្មមានទុនពីបរទេស (FDI)
អង្គភាព អាជីវកម្មរដ្ឋឬអង្គភាពអាជីវកម្មឯកជននោះឡើយ៕