រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែកក្កដាឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី១ ខែសីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជា ប្រចាំខែកក្កដា ឆ្នាំ២០១៩។
រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែកក្កដាឆ្នាំ២០១៩ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចក្នុងខែកក្កដានិងក្នុងរយៈពេល៧ខែចាប់ពី ដើមឆ្នាំមក មានការរីកចម្រើនជាវិជ្ជមាន ដោយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋ កិច្ច បណ្ដាវិស័យនិងផ្នែកសេដ្ឋកិច្ចបន្តអភិវឌ្ឍយ៉ាងល្អ ហើយបរិយាកាសវិនិ យោគអាជីវកម្មត្រូវបានកែលម្អផងដែរ។ អង្គការអន្តរជាតិដែលមានកិត្យានុភាព នានាក៏បានវាយតម្លៃយ៉ាងសកម្មចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម។ ក្នុងនោះ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនចំនួន ៦,៨% IMF ព្យាករណ៍ថា សម្រេចបាន៦,៥% ហើយ HSBC ព្យាករណ៍ថា សម្រេចបាន៦,៧%។ នេះជាព័ត៌មានវិជ្ជមានក្នុងបរិបទដែលមហាអំណាចនានា ក្នុងតំបន់និងលើពិភពលោកកំពុងមានកំណើនទាប។ ទន្ទឹមនឹងនោះ សន្ទស្សន៍ អភិវឌ្ឍដោយចីរភាពក្នុងឆ្នាំ២០១៩ របស់វៀតណាមបានកើន៣កាំ ដោយឈរ លំដាប់ទី៥៤/១៦២ ហើយឈរលំដាប់ទី២ក្នុងអាស៊ាន។ ចំណែកឯសន្ទស្សន៍ច្នៃ ប្រឌិតជាសកលក៏កើន៣កាំ ដោយឈរលំដាប់ទី៤២/១២៩ប្រទេស ហើយឈរ លំដាប់ទី៣ក្នុងអាស៊ាន។

        ក្រៅពីនោះ វិស័យកសិកម្មបន្តដំណើរការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំនិងសត្វ ចិញ្ចឹម។ គោលដៅទេសចរជាច្រើនក្នុងប្រទេសត្រូវបានអន្តរជាតិបោះឆ្នោតរៀបចំ ណាត់ថ្នាក់ជាគោលដៅទេសចរជួរមុខក្នុងតំបន់និងលើពិភពលោក ដូចជាទីក្រុង ហាណូយជាគោលដៅខាងចំណីអាហារគួរអោយទាក់ទាញបំផុតលើពិភពលោក ហើយហូយអានជាទីក្រុងគួរអោយរំភើបបំផុតលើពិភពលោកក្នុងឆ្នាំ២០១៩ ជាដើម។

        យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងនូវការលំបាកជាច្រើន ចំពោះសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការធ្វើផលិតកម្មកសិកម្មកំពុងជួបប្រទះនឹងឧប សគ្គជាច្រើន ហើយអាកាសធាតុក្ដៅស្អុះស្អាប់បានអូសបន្លាយយូរអង្វែងនៅតំបន់ ភាគកណ្ដាលនិងតំបន់ Tay Nguyen ក៏ដូចជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច សកលបានប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ